ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ! ករណីមន្ត្រីពន្ធនាគារ ចូលនិវត្តន៍ម្នាក់ស្លាប់ ជាងបីខែ ពេលទូរស័ព្ទសុំបើកលុយសមាគម គេឆ្លើយថា ទាល់តែមានអ្នកស្លាប់បួនដប់នាក់ ទើបគេបើកឲ្យម្ដង តើពិតទេ?

ភ្ញាក់ផ្អើល ! ករណីមន្ត្រីពន្ធនាគារ ចូលនិវត្តន៍ម្នាក់ស្លាប់ ជាងបីខែ ពេលទូរស័ព្ទសុំបើកលុយសមាគម គេឆ្លើយថា ទាល់តែមានអ្នកស្លាប់បួនដប់នាក់ ទើបគេបើកឲ្យម្ដង តើពិតទេ?

ខេត្តកំពង់ឆ្នាំង ៖ ប្រសិនបើមានករណីនេះពិតប្រាកដមែន វាជាអំពើមាកងាយ និងសំដីគ្មានសីលធម៌របស់មន្ត្រីដែលកំពុងបំពេញការងារ។  ខណៈ មានអំពើមួយ ពិតជាធ្វើអោយមានការហួសចិត្ត ត្រង់ថាស្ត្រីម្នាក់ប្ដីរបស់គាត់ជាមន្ត្រីពន្ធនាគារ ខេត្តកំពង់ឆ្នាំងក្រោយពីប្តីស្លាប់ជាង៣ខែ ដល់ពេលស្ត្រីជាប្រពន្ធទូរស័ព្ទសួរទៅអ្នកបើកលុយ គេឆ្លើយថាអត់មានលុយទេ ទាល់តែមានអ្នកស្លាប់បួនដប់នាក់ ទើបបានគេបើកលុយឲ្យម្ដង ។ តាមរយៈការលើកឡើងបែបនេះ ក្លាយជាចម្ងល់ថា តើប្រាក់គោលនយោបាយសមាគមខាងលើនេះ ពិតជាត្រូវធ្វើបែបនេះមែនឬទេ ? ឬមួយមានចេតនាឱ្យមន្ត្រីបន្តទទួលមរណភាពអោយបានច្រើន ?

សូមបញ្ជាក់ថា លោកស្រី វង្សវណ្ណារី អាយុ ៦០ ឆ្នាំ មុខរបរ ជាអាជីវករលក់ដូរ រស់នៅក្នុងភូមិ ដំណាក់ពពូល សង្កាត់-ក្រុង-ខេត្តកំពង់ឆ្នាំង បានរៀបរាប់អោយដឹងទាំងទឹកភ្នែកនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញប្រាប់អ្នកសារព័ត៌មានថា លោកស្រីជាភរិយារបស់ លោក

វរសេនីយ៍ទោ ពេជ្រ សុខ អាយុ៦២ ឆ្នាំជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង។ ប្ដីលោកស្រីបានចូលនិវត្តន៍ពីរបីឆ្នាំហើយនិងកាលពីថ្ងៃទី០៦ ខែ១០ ឆ្នាំ ២០២០  ប្ដីលោកស្រីបានស្លាប់ដោយសារជំងឺឡើងឈាម គិតមកដល់ពេលនេះមានរយៈពេលជាងបីខែហើយ។

លោកស្រីបានបញ្ជាក់ថា ដោយឡែកក្នុងពេលប្ដីស្លាប់លោកស្រីបានចំណាយប្រាក់ធ្វើ បុណ្យឱ្យប្ដីសរុបអស់ ៨លានរៀល ក្នុងនោះ ៣លានរៀលជាប្រាក់ខ្ចីគេផងដែរ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ឲ្យបានចប់ចុង ចប់ដើមរួចរាល់។

ផ្ទុយទៅវិញកាលពីជាង ១០ថ្ងៃមុន លោកស្រីបានទូរស័ព្ទទៅសួរស្ត្រីម្នាក់ជាអ្នកបើកលុយធ្វើការ នៅសាលាខេត្ត ប្រើប្រាស់លេខទូរស័ព្ទ ០១២ ៥៧០ ៣៥៤ ពេលនោះស្ត្រីខាងលើបាន ឆ្លើយតបមកវិញថាអត់មានលុយទេទាល់តែមានអ្នកស្លាប់បួនដប់នាក់ទើបគេបើកលុយ

សមាគមនេះឲ្យម្ដង ។

លោកស្រី វង្ស វណ្ណារី បានរៀបរាប់ទាំងទឹកភ្នែកទៀតថា លោកស្រីមានកូន ៦នាក់ ក្នុងនោះកូនបីនាក់បានមានគ្រួសារបែកចេញទៅហើយ នៅសល់កូន៣នាក់ទៀតក្នុងបន្ទុក។

ក្នុងនោះដែលកូនប្រុសម្នាក់អាយុ ៣២ ឆ្នាំគឺជាមនុស្សដែលមានសតិមិនប្រក្រតី និងបានបង្កការលំបាកយ៉ាង ច្រើនដល់រូបគាត់ ក្នុងការរស់នៅសព្វថ្ងៃ  ។

ដោយឡែកមុនពេលប្ដីស្លាប់បីខែ កូនប្រុសម្នាក់នៅខេត្តកំពង់ចាមក៏បានស្លាប់ បន្ទាប់មកប្ដីគាត់ក៏បានឈឺស្លាប់ទៀត គឺទុក្ខជាន់លើទុក្ខ តែម្តង ។

មកដល់ពេលនេះគាត់ពិតជាជួបការលំបាកខ្លាំងណាស់ គឺខ្វះខាតជីវភាពរស់នៅ ព្រមទាំងនៅជំពាក់លុយគេពេលធ្វើបុណ្យសពប្តីថែមទៀតថ្វីត្បិតតែគាត់មានផ្ទះថ្មរស់នៅមែន តែផ្ទះថ្មនេះគឺនៅបន្តបង់លុយសងធនាគារជារៀងរាល់ខែនៅឡើយមិនទាន់បានសងគេរួចទេ ។

ហេតុនេះគាត់សូមសំណូមពរដល់លោកអភិបាលខេត្តក៏ដូចជាប្រធានពន្ធនាគារខេត្ត មេត្តាជួយបើកប្រាក់គោលនយោបាយប្ដីស្លាប់ របស់សមាគមជូនគាត់ផង ដើម្បីបានប្រាក់សងគេ និងសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គ្រាដែលរស់នៅជាស្ត្រីមេម៉ាយ។

ជុំវិញបញ្ហានេះ ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងលោក ពៅ វុទ្ធី បានឆ្លើយប្រាប់ក្រុមអ្នក យកព័ត៌មានដឹងតាមទូរស័ព្ទនៅថ្ងៃទី២៤មករា២០២១នេះថា លោកមិនបានដឹងថាគ្រួសារ

លោក ពេជ្រ សុខ មិនទាន់បានបើកប្រាក់គោលនយោបាយរបស់សមាគមនោះឡើយ ។

លោកបានបញ្ជាក់ថា នឹងជួយជំរុញឲ្យអ្នកកាន់លុយបើកប្រាក់គោលនយោបាយរបស់

សមាគម ឱ្យបានលឿនបំផុត ក្នុងពេលឆាប់ៗនេះដើម្បីជួយដោះស្រាយការ លំបាករបស់គ្រួសារសពរបស់លោកពេជ្រ សុខ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់បំផុត ចំពោះប្រាក់របបគោលនយោបាយ សមាគមអតីតមន្ត្រីរាជការដែល បានទទួលមរណភាព ។ ជាពិសេសនៅតាមបណ្ដាលអង្គភាពនីមួយៗ ដូចជាយោធភូមិ ,

កងពល , តំបន់ប្រតិបត្តិការសឹករងរាជធានី-ខេត្ត ,ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បណ្ដាអង្គភាពផ្សេងៗ តែងតែយកប្រាក់ទាំងនោះទៅប្រគល់ជូនដល់លំនៅឋាន។

ផ្ទុយទៅវិញនៅមានមន្ត្រី មិនបានបំពេញការងាររបស់ខ្លួន ស្របតាមតួនាទីភារកិច្ច និងប្រើពាក្យ សម្ដីមិនគប្បី សុទ្ធតែបន្សល់ទុកនូវអំពើស្អប់ខ្ពើមបំផុតក្នុងសង្គម។ ដូចលោកស្រីខាងលើ បានលើកបញ្ជាក់ជូនជាភ័ស្តុតាងស្រាប់ ។ បញ្ហានេះ គួរតែសាមុីអង្គភាព មេត្តាពិនិត្យអំពីបុគ្គលិកលក្ខណៈរបស់មន្ត្រីរូបនេះ ឲ្យបានត្រឹមត្រូវផង ជៀសវាងក្លាយទៅជាទម្លាប់ដែលប្រជាពលរដ្ឋស្អប់ខ្ពើមក្នុងសង្គម៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya