ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឆែកឆេរតាមបន្ទប់ផ្ទះសំណាក់ ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន ចំនួន១១នាក់ រួមទាំងដកហូតនូវឧបករណ៍ជាវត្ថុតាង និងសម្ភារៈមួយចំនួន  នៅពោធិ៍សាត់

ឆែកឆេរតាមបន្ទប់ផ្ទះសំណាក់ ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន ចំនួន១១នាក់ រួមទាំងដកហូតនូវឧបករណ៍ជាវត្ថុតាង និងសម្ភារៈមួយចំនួន  នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេរតាមបន្ទប់ផ្ទះសំណាក់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនបានចំនួន១១នាក់ រួមទាំងដកហូតនូវឧបករណ៍ជាវត្ថុតាង និងសម្ភារមួយចំនួន ទៀតដើម្បីនាំយកទៅបន្តនីតិវិធី ។

ប្រតិបត្តិការផ្ទាល់បានប្រាប់ជាបឋមថា ទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទុះសំណាក់យីហោ យិនស៊ិនថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ បាននាំខ្លួនជនសង្ស័យប្រុសស្រីទៅសាកសួរចំនួន៥នាក់ រួមទាំងឧបករណ៍ជាវត្ថុតាង និងសម្ភារផ្សេងៗមួយចំនួនផង ។ ទីតាំងទី២-នៅបន្ទប់មួយនៃផ្ទះសំណាក់យីហោ ហេងហេង ស្ថិតនៅក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ពុំបានលទ្ធផលទេ និងទីតាំងទី៣-ស្ថិតនៅបន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោ ម្លេះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធផល ដកហូតបាននូវឧបករណ៍ជាវត្ថុតាងពាក់ព័ន្ធសារធាតុញៀនជាច្រើន រួមទាំងសម្ភារៈផងដែរ ។ ជនសង្ស័យជាប់ពាក់ព័ន្ធទាំងអស់រួមទាំងឧបករណ៍ដែលជាវត្ថុតាងនិងសម្ភារបាននាំយកទៅ

បន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya