ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » នារី​វ័យក្មេង​ម្នាក់ ទើប​វិល​មកពី​ស្រុក កំពុង​ដើរទៅ​ស្វែងរក​ការងារ ធ្វើ​មិនទាន់​បានសម្រេច​ផង ប៉ះចំ​ក្រុម​ទម្លាក់យោង ល្បួង​លួង​បញ្ឆោត​ដោយ​យក​គ្រឿង អលង្ការ ពី​ខ្លួន​អស់រលីង  នៅភ្នំពេញ

នារី​វ័យក្មេង​ម្នាក់ ទើប​វិល​មកពី​ស្រុក កំពុង​ដើរទៅ​ស្វែងរក​ការងារ ធ្វើ​មិនទាន់​បានសម្រេច​ផង ប៉ះចំ​ក្រុម​ទម្លាក់យោង ល្បួង​លួង​បញ្ឆោត​ដោយ​យក​គ្រឿង អលង្ការ ពី​ខ្លួន​អស់រលីង  នៅភ្នំពេញ

ភ្នំពេញៈ  ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅតាម​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

នារី​វ័យក្មេង​ម្នាក់ ទើប​វិល​មកពី​ស្រុក កំពុង​ដើរទៅ​ស្វែងរក​ការងារ ធ្វើ​មិនទាន់​បានសម្រេច​ផង ប៉ះចំ​ក្រុម​ទម្លាក់យោង ល្បួង​លួង​បញ្ឆោត​ដោយ​យក​គ្រឿង អលង្ការ ពី​ខ្លួន​អស់រលីង បាន​ត្រឹម​ថ្នូរ​ជា​ខ្សែ ក កាឡៃ កាន់​ទុក​យកទៅ​បង្ហាញ​ម៉ែ ។

នារី​រងគ្រោះ គ្រាន់តែ​ដឹងថា មាន​អាយុ​ជាង ២០ ឆ្នាំ កំពុង​ស្វែងរក​ការងារ​ធ្វើ​ស្នាក់​នៅក្នុង ភូមិ​-​សង្កាត់ កើតហេតុ ។ សម្ភារៈ​បាត់បង់ ខ្សែ ក ប្លា​ទីន ១​ខ្សែ កងដៃ ២ ចិញ្ចៀន ២ វង់ ។​

​ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ដើរ​ចេញពី​ផ្ទះជួល ដោយ​ថ្មើរជើង ក្នុង​បំណង​ឆ្ពោះទៅ​រោងចក្រ ដើម្បី​ធ្វើតេស្ត មាន​កាន់​ទាំង​ឯកសារ មួយចំនួន មិនទាន់​ដល់​រោងចក្រ​ផង ក៏​ជួប​ជាមួយ​ស្ត្រី​ជនសង្ស័យ សួរនាំ​រឿង មាន​គេ​បាត់​កាបូប​លុយ ទាក់​ពាក្យ​ទាក់​សម្តី ល្បួង​នាំ​ជិះ​ម៉ូតូ ដោយ​ជនសង្ស័យ​គ្នា ៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ជិះ​ម៉ូតូ ចេញ​ដល់​កន្លែង​ស្ងាត់ ដោះយក​គ្រឿងអលង្ការ រួច​ឲ្យ​ខ្សែ ក កាឡៃ បានសម្រេច​ហើយ ជនសង្ស័យ គេចខ្លួន​បាត់អស់ ។​

​ ប្រជាពលរដ្ឋ បាន​លើកឡើងថា សកម្មភាព​បទល្មើស​ឆបោក (​ទម្លាក់យោង​) កើតឡើង​តាំងពី​ទសវត្សរ៍​ឆ្នាំ ៨០ មកម្ល៉េះ ។ មកដល់​ឆ្នាំ​២០២១ ទៅហើយ នៅតែមាន អ្នក​ចិត្ត​លោភ ចង់បាន បែរជា​ចាញ់ល្បិច ជន​អស់​ទាំងនេះ​ទៀត មិនដែល​នៅ​សុខៗ គេ​យក​មាស យកលុយ មក​ចែក​យើង​នោះទេ បងប្អូន​ប្រជាពលរដ្ឋ គួរស្វែងយល់ ប្រុងប្រយ័ត្ន ជៀសវាង​ការបន្ត​ចាញ់បោក ក្រុម​ឆបោក​ទាំងនេះ​ទៀត ។​

​នារី​រងគ្រោះ ក្រោយ​កើតហេតុ បាន​ត្រឹម​កាន់​ខ្សែ ក កាឡៃ យក​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​មិនបាន​ទៅ ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya