ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បុរសម្នាក់បើកម៉ូតូបុកធុងសាំងដាក់រនាំងការពារ បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយស្លាប់  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បុរសម្នាក់បើកម៉ូតូបុកធុងសាំងដាក់រនាំងការពារ បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយស្លាប់  នៅភ្នំពេញ

ភ្នំពេញ:  ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ត្រង់ចំណុចលើផ្លូវចាក់ថ្មី ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យបុគ្គលិកក្រុមហ៊ុនស្រាបៀរម្នាក់ ស្លាប់នៅកន្លែងកើតហេតុ នៅថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូ១គ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ផ្លាកលេខ

កណ្ដាល 1AB 8455 បើកបរដោយឈ្មោះ ចាប សុខផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបកម្មកររោងចក្រស្រាបៀរ មានស្រុកកំណើតនៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់) នៅកន្លែងកើតហេតុ ។

នៅមុនពេលកើតហេតុ ម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនពុំស្គាល់ភូមិសាស្រ្ដ ក៏បុកធុងសាំដាក់រនាំងការពារ រួចធ្លាក់ចូលក្នុងប្រឡាយ កាយទទឹងផ្លូវលិចក្នុងទឹកស្លាប់តែម្ដង ។

វត្ថុតាងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការរដ្ឋានគបាលខណ្ឌដង្កោ ។
រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya