ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅលើដងផ្លូវគួរឱ្យសង្វេគ ក្រោយត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង បណ្តាលឱ្យម៉ូតូដាច់ ជាចំណែក  នៅស្ទឹងត្រែង

បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅលើដងផ្លូវគួរឱ្យសង្វេគ ក្រោយត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង បណ្តាលឱ្យម៉ូតូដាច់ ជាចំណែក  នៅស្ទឹងត្រែង

(ស្ទឹងត្រែង)៖  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង៥០នាទីយប់ ថ្ងៃទី២៤

ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចវាលរំពេរ៍ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅលើដងផ្លូវគួរឱ្យសង្វេគ ក្រោយត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង បណ្តាលឱ្យម៉ូតូដាច់ ជាចំណែករាយពេញផ្លូវ ខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសាររថយន្តបើកបរក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន បានទៅបុកនឹងម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A.9637 ដាច់ជាបំណែកៗរាយពេញផ្លូវខូចខាតទាំងស្រុង។

អ្នកបើកបរម៉ូតូឈ្មោះ កែវ រ៉ា ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្ករមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយបង្កហេតុរួចក៏បើករត់គេចខ្លួនបាត់ស្រមោល។  សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya