ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! ប៉ូលិសនិង​ពលរដ្ឋ  ប្តឹង​ស្នងការរង​នគរបាល ខេត្តតាកែវ​ម្នាក់ ពីបទ ជំរិត​ទារប្រាក់ រាប់ម៉ឺន​ដុល្លារ​

ភ្ញាក់ផ្អើល! ប៉ូលិសនិង​ពលរដ្ឋ  ប្តឹង​ស្នងការរង​នគរបាល ខេត្តតាកែវ​ម្នាក់ ពីបទ ជំរិត​ទារប្រាក់ រាប់ម៉ឺន​ដុល្លារ​

តាកែវៈ  បញ្ហា​នេះ ក្រសួងមហាផ្ទៃ សម្រេច​ចេញ​លិខិត​បង្គាប់ការ​មួយ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ដោយបាន​ចាត់តាំង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេង វណ្ណៈ ប្រធាន​នាយកដ្ឋាន ទទួល​ពាក្យបណ្តឹង និង អង្កេត​ស្រាវជ្រាវ កិច្ចការ​នគរបាល និង សហការី ចំនួន​៥​នាក់ ចុះ​បំពេញបេសកកម្ម នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ដើម្បី​អង្កេត​ស្រាវជ្រាវ លើ​ពាក្យបណ្តឹង ដែល​បាន​ចោទប្រកាន់​លើ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ។​

យោងតាម​ពាក្យបណ្តឹង ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ របស់​មន្ត្រី នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ និង ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង នគរបាល​ខេត្តតាកែវ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្នុង​កម្មវត្ថុ «​សំណើសុំ​គោលការណ៍ អង្កេត​ស្រាវជ្រាវ ពាក្យបណ្តឹង ចោទប្រកាន់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង អត្តលេខ ៣០២៦៨ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ​»​

​ តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ ដែល​ទទួលបាន រៀបរាប់​ពី​ដំណើររឿង​ថា ចាប់តាំងពី​ថ្ងៃ ចូលកាន់​តំណែង នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំដែល​មាន ស្នាដៃ ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​បានតែ​អួតអាង​បង្កើត​បក្ខពួក គំរាមកំហែង​ថ្នាក់ក្រោម គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

​នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រួមជាមួយ​បក្ខពួក បាន​ចាប់​បង្ខាំង ជនរងគ្រោះ ជំរិត​យកប្រាក់ ចំនួន ២០ ម៉ឺន​ដុល្លារ និង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង និង​លោក​វរសេនីយ៍ទោ សាក់ ទូច រួមទាំង​បក្ខពួក បានធ្វើ សកម្មភាព ចាប់​បង្ខាំង​ជនរងគ្រោះ ជា​ជនជាតិ វៀតណាម ចំនួន​៣​នាក់ និង​ជនជាតិខ្មែរ ចំនួន​២​នាក់ ជំរិត​យកប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ និង​បាន​ដកហូតយក​ខ្សែដៃ ខ្សែក ចិញ្ចៀន ពេជ្រ ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ បុគ្គលិក ជា​អ្នកបកប្រែ ។​

​ប្រភពព័ត៌មាន បាន​បន្តទៀតថា  លុះដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​របស់ ជនរងគ្រោះ ចំនួន​២​នាក់ បានមក​ប្តឹងតវ៉ា ដល់​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ គឺ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ ក្នុង​គោលបំណង ទាមទារ អោយ​អនុវត្ត​ច្បាប់ ចំពោះ​មន្ត្រីនគរបាល​ជាន់ខ្ពស់ ខាងលើ និង​ទាមទារ​យក​សម្ភារៈ ដែល​បាន​ដកហូត យក​ពី​ជនរងគ្រោះ ជា​វិនិយោគិន ជនជាតិ​វៀតណាម ត្រឡប់មកវិញ ។​

​ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នគរបាល​ខេត្តតាកែវ មួយរូប បាន​យក​សម្ភារៈ ទៅ​ប្រគល់ជូន​ជនរងគ្រោះ​វិញ ដល់​រាជធានី​ភ្នំពេញ ។

​ករណីនេះ តំណាង​អយ្យការ អម​សាលាដំបូង ខេត្តតាកែវ ធ្លាប់បាន​កោះហៅ លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង សាកសួរ​ដំណើររឿង បង្ខាំង​មនុស្ស​ខុសច្បាប់ ម្តង​រួចមកហើយ ។ ម្យ៉ាងវិញទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង បានធ្វើអោយ​ពលរដ្ឋ ក្នុង​ខេត្តតាកែវ ភ័យខ្លាច និង​បាត់បង់​ទំនុកចិត្ត មកលើ​សមត្ថកិច្ច ដែលជា​អ្នករក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ពិសេស​ការកើត​មានប​ទ​ល្មើស ជា​បន្តបន្ទាប់ ក្នុង​មូលដ្ឋាន​ខេត្តតាកែវ លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រង់ចាំតែ​ហៃអើ ជាមួយ​បទល្មើស ដោយ​ពុំមាន​ចំណាត់ការ ជាក់ស្តែង​ឡើយ​។  ក្រសួងមហាផ្ទៃ បានសម្រេច​ចេញ​លិខិត​បង្គាប់ការ​ដោយបាន ចាត់តាំង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក សេង វណ្ណៈ ចុះ​បំពេញបេសកកម្ម​នៅ​ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ហើយ​នៅ​រង់ចាំតែ​លទ្ធផល លើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ប៉ុណ្ណោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya