ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » រថយន្តរបស់អ្នកកាសែតម្នាក់ បានប៉ះទង្គិចគ្នាជាមួយនឹងឡានរបស់អ្នករកស៊ីដឹកឈើ

រថយន្តរបស់អ្នកកាសែតម្នាក់ បានប៉ះទង្គិចគ្នាជាមួយនឹងឡានរបស់អ្នករកស៊ីដឹកឈើ

ស្រុកកែវសីមា ៖ កាលពីយប់មិញ វេលាម៉ោង ១រំលង អធ្រាត្រ ថ្ងៃទី២៤ ចូលថ្ងៃទី២៥ មានករណីរថយន្តរបស់អ្នកកាសែតម្នាក់ បានប៉ះទង្គិចគ្នាជាមួយនឹងឡានរបស់អ្នករកស៊ីដឹកឈើ តាមបណ្ដោយផ្លូវជាតិលេខ 76 ភូមិវិសាស្រ្តទឹកដី ស្រុកកែវសីមា។

មុនកើតហេតុ គេឃើញរថយន្តឡិចស៊ីស 470 មួយគ្រឿងរបស់អ្នកកាសែត បានបើកតាមថតយករូបភាពរថយន្តធន់ត្រា 2 គ្រឿងដឹកឈើ ចេញពីដែនជម្រកការពារសត្វព្រៃ កែវសីមា ។ បន្តិចក្រោយមក ក្រុមរថយន្តធន់ត្រា បានបើក ជាមួយនឹងរថយន្តរបស់អ្នកសារព័ត៌មាន បណ្ដាលឲ្យមានការខូចខាត។ សកម្មភាពដឹកជញ្ជូន ឈើខុសច្បាប់ របស់ក្រុមឈ្មួញ ហាក់បង្ហាញពីភាព ព្រហើនឌឺសមត្ថកិច្ចដែលមានស្ថាប័នជាប់តាមដងផ្លូវ ។

ស្ថាប័នរដ្ឋ ជាច្រើនក្នុងនោះរួមមាន អធិការដ្ថាននគរបាលស្រុក សាលាស្រុកកែវសីមា រដ្ឋបាលព្រៃឈើមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងទីស្នាក់កាលកណ្ដាលរបស់ ដែនជម្រក ការពារសត្វព្រៃកែវសីមា។ ក្រុមរថយន្តធុនត្រានេះត្រូវបានគេដឹងថា មានម្ចាស់ឈ្មោះ ស៊ូ ម៉ារិទ្ឋ អតីតអាវុធហត្ថលើផ្ទៃប្រទេស នឹងជាអតីតមេក្រុមល្បាតប្រចាំដែនជម្រកការពារសត្វព្រៃកែវសីមា។

ក្រុមឈ្មួញនេះធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃក្នុងមួយថ្ងៃយ៉ាងហោចណាស់ 3 ទៅ 6 ជើង ដែលគ្មានការបង្ក្រាបពីមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធ ដែលឈរជើង នៅតំបន់នោះឡើយ។ ក្នុងករណីខាងលើនេះសបញ្ជាក់ឲ្យឃើញថា ករណីបទល្មើសព្រៃឈើ កំពុងមាន សកម្មភាព កក្រើកឡើងវិញក្នុងដែនសមត្ថកិច្ចដែលគ្រប់គ្រងមន្ត្រីជំនាញ រួមមាន បរិស្ថាន មេព្រៃ ប៉េអឹម ប៉ូលិស ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya