ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ថៃ បូរិន និងខារ៉ាអូខេណាកាហ្សារួមជាមួយមេការ រកឃើញសារធាតុញៀនមួយចំនួន  នៅកំពង់ចាម

ឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ថៃ បូរិន និងខារ៉ាអូខេណាកាហ្សារួមជាមួយមេការ រកឃើញសារធាតុញៀនមួយចំនួន  នៅកំពង់ចាម

ខេត្តកំពង់ចាម ៖  កាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់របស់ឈ្មោះថៃ បូរិន ស្ថិតក្នុងភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការសម្របសម្រួល ពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកចំការលេី និងប៉ុស្តិ៍នគរបាលរដ្ឋបាលជយោដឹកនាំ ដោយលោកឧត្តម សេនីយ៍ ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការ ចុះធ្វើរដ្ឋបាលចំហរកឃើញករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ស្រី៦នាក់ដូចខាងក្រោមនេះ ៖
១-ឈ្មោះ អ៉ីទ្រេះ វ៉ារី ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរអ៊ិស្លាម មុខរបរកម្មករ នៅភូមិ អូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២-ឈ្មោះ ឌឹក រ៉ែន ភេទស្រី អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ស៊ីម ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៤-ឈ្មោះ អូន ស៊ីណា ហៅស្រីមុំ ភេទស្រី អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នារីខារ៉ាអូខេ នៅភូមិ៣១ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ឌឹក ស្រីនួន ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។
៦-ឈ្មោះ អុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅខេត្តកំពត ។
៧-ឈ្មោះ រ៉េត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិ អូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៨-ឈ្មោះ លី តូច ហៅស្រីលីន ភេទស្រី អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ មកស្នាក់នៅ ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ ចាម ។
៩-ឈ្មោះ ថៃ បូរិន ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិស្ពី(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ម្ចាស់ផ្ទះសំណាក់ ថៃ បូរិន និងខារ៉ាអូខេ ណាកាហ្សាKTV)។
១០-ឈ្មោះ អឿ នឿន ភេទស្រី អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការខារ៉ាអូខេ នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៣កញ្ចប់ ទូរស័ព្ទដៃចំនួន៩គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួន ។
ជនសង្ស័យ និងងវត្ថុតាងនេះ ត្រូវបានជំនាញការិយាល័យខេត្តនាំយកទៅចាត់ការបន្ដតាម នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya