ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ដោយសារ​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​ ដែល​ចូលទៅ​វាយ​ដល់​ក្នុងផ្ទះ  នៅកំពង់ស្ពឺ

យុវជន​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ដោយសារ​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​ ដែល​ចូលទៅ​វាយ​ដល់​ក្នុងផ្ទះ  នៅកំពង់ស្ពឺ

កំពង់​ស្ពឺ​:​  កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០២១ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយសារ​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​ដែល​ចូលទៅ​វាយ​ដល់​ក្នុងផ្ទះ នៅ​ចំណុច​ភូមិ​ក្រាំង​ត្បែង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ​។​

មុន​កើតហេតុ​ពួកគាត់​ឃើញ​យុវជន​ឈ្មោះ ជឿន ណា​ង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ទាស់​ពាក្យសម្តី​ជាមួយ​ឈ្មោះ តាំង លី​ហេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​។​ ក្រោយពី​ឈ្លោះប្រកែក​គ្នា​បាន​មួយសន្ទុះ​ស្រាប់តែ​ឈ្មោះ​តាំង លី​ហេង បាន​ដើរ​ចូលទៅ​វាយ​ឈ្មោះ​ជឿន ណា​ង ដល់​ក្នុងផ្ទះ រួចហើយ​ឈ្មោះ​ជឿន ណា​ង​បាន​តដៃ ដើម្បី​ការពារ​ខ្លួន​ក៍​វាយ​ឈ្មោះ​តាំង លី​ហេង​ហេតុ​បណ្តាល​ឲ្យ​សន្លប់ ហើយ​ត្រូវបាន​សាច់ញាតិ​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ឧដុង្គ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។​

​ សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​វាយ​ជន​រង​​គ្រោះ​ពិតមែន ដោយ​សារ​តែង​ជនរងគ្រោះ​ចូលទៅ​វាយ​ខ្លួន​ដល់​ក្នុងផ្ទះ​ទើប​ខ្លួន​តដៃ​ដើម្បី​ការពារ​ខ្លួន​។​ ជន​​សង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya