មណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីកំពុងស្រាវជ្រាវវែករក មុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើក្នុងដែនស្រែពក ស្ថិតនៅស្រុកកោះញ៉ែក នៅល្ងាច ថ្ងៃទី២៣កំលាំងនគរបាលវិរះព្រំដែន៣០៣ បានចុះចាប់ឈើសុក្រមជាច្រើនរយកំណាត់ ស្ថិតនៅចំណុចប៉ុស្តិ៍អូររ៉ូនឹងប៉ុស្តិ៍ម្រើចក្នុងស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី យ៉ាងហោចណាស់កំណាត់ឈើសុក្រម២៣២កំណាត់ត្រូវបានបង្ក្រាបក្នុងដែនស្រែពក ដោយសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខដែលបង្កើតឲ្យមាននៅចំណុចអូររ៉ូនិងម្រើចក្នុងចំណុច និយាមការ០៧៧៥៨៩៧-១៤៥៦១៤៣ ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពកដែល សមត្ថកិច្ចចូលទៅបង្ក្រាបកំណាត់ឈើសុក្រំអារឡាំងចំនួន២៣២ដុំ ដែលក្រុមជនល្មើសកាប់និងទុកដឹកបន្តទៅស្រុកឆ្ងាយ។ ករណីនេះក៏មានគេខ្សឹបគ្នាថា មួយកំភ្លូសធំបានហៀរទៅស្រុកគេអស់ហើយ។
ចំណែក លោក ប៉ែត ភ័ត្រា នាយកដែនជំរកសត្វព្រៃស្រែពក បានប្រាប់ឲ្យដឹងថា តំបន់នោះគឺនៅជាប់ខ្សែក្រវ៉ាត់ព្រំដែន ។ ករណីនេះនាយកដែនជម្រក គប្បីកុំឆ្លើយថា មន្ត្រីតិចតួចធ្វើការមិនសព្វ នេះឈើឃ្លុំធំៗ មិនមែនឈើចាក់ធ្មេញទេទាន! ហើយបើឆ្លើយមិនដឹងគឺចម្លែកហើយ។ អបអរបងៗនគរបាល បង្ក្រាបមហាបទល្មើសនេះ ៕