ស្ទឹងត្រែង: នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយ បានកើតឡើងបុកជាប់គ្នាខាងលិចស្ពានមេគង្គ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ មានរថយន្តប្រភេទយីឌុប ១គ្រឿង ដឹកដំឡូងមី បានខូចអែបម្ខាងផ្លូវក្នុងទិសដៅពីលិចទៅកើតនៅលើផ្លូវជាតិលេខ៩ ខាងលិចស្ពានមេគង្គ។ រីឯរថយន្តយីឌុបមួយគ្រឿងទៀត បានបើកបរចុះពីលើស្ពានមេគង្គក្នុងទិសដៅពីកើតទៅលិច។ លុះពេលរថយន្តចុះពីស្ពានមេគង្គមកដល់កន្លែងរថយន្តយីឌុបដឹកដំឡូងមីកំពុងខូច គាប់ជួនមានរថយន្តដឹកត្រាក់ទ័រកាយដីក្នុងទិសដៅពីលិចមកកើត ក៏បានបុកព្រមគ្នាគាបជាប់ទាំង ៣គ្រឿងតែម្ដង។
ខណៈពេលនេះ អ្នកធ្វើដំណើរតាមរថយន្តតូចធំមិនអាចឆ្លងកាត់ពីក្រុងស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារ និងពីខេត្តព្រះវិហារមកកាន់ក្រុងស្ទឹងត្រែងបានទេ។ ករណីនេះ រថយន្តទាំង ៣គ្រឿងនេះ បានគាបជាប់នៅលើផ្លូវមិនទាន់អូសចេញនៅឡើយ។ ហេតុការណ៍នេះ មិនបង្កឱ្យមានគ្រោះថ្នាក់អាយុជីវិតនរណាម្នាក់ទេ៕