ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ សង្ស័យគាត់រអិលជើងធ្លាក់ចូលទឹកបៀ  នៅស្វាយរៀង

ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ សង្ស័យគាត់រអិលជើងធ្លាក់ចូលទឹកបៀ  នៅស្វាយរៀង

ខេត្តស្វាយរៀង៖  កាលពី ថ្ងៃទី២៤ខែមករាឆ្នាំ២០២១ ស្ថិតនៅក្នុងទឹកបៀខាងលិចផ្ទះ ចម្ងាយប្រមាណ១០ ម៉ែត្រក្នុងភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ខណៈ គេប្រទះឃើញបុរសម្នាក់បានស្លាប់ក្នុងទឹកបៀខាងលិចផ្ទះបន្ទាប់ពីកូនចៅក្រុមគ្រួសារដើរ

រករយៈពេល៣ថ្ងៃហើយមិនឃើញ។

បុរសរងគ្រោះមានឈ្មោះសុខ វិត អាយុ៥២ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុនេះ។

បើតាមស្ត្រីជាប្រពន្ធមានឈ្មោះព្រុំ ចាន់ណា អាយុ៤៨ឆ្នាំ មុខរបរកសិករ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ខែមករាឆ្នាំ២០២១ខ្លួនគាត់បានសុំប្ដីទៅដេកកំដរម្ដាយឈឺ ដែលមានផ្ទះនៅឆ្ងាយពីគ្នាប្រមាណ៣០០ម៉ែត្រដោយឱ្យប្ដីនៅដេកផ្ទះតែម្នាក់ឯង។

ប្រភពបន្តថា លុះព្រឹកឡើងគាត់ជាប្រពន្ធបានត្រលប់មកពីផ្ទះម្ដាយវិញស្រាប់តែបាត់មិនឃើញប្ដី ទើបគាត់និងក្រុមគ្រួសារបាននាំគ្នាស្វះស្វែងដើរតាមរក តែរកមិនឃើញ និងបានរាយការណ៍ជូនលោកមេភូមិឲ្យជួយធ្វើអន្តរាគមន៍ផងដែរ។ ក្រោយមក គាត់បានដើររក រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២១ស្រាប់តែប្រទះឃើញសាកសពប្ដីអណ្ដែតនៅ

ក្នុងទឹកបៀខាងលិចផ្ទះចម្ងាយ១០ ម៉ែត្រក្នុងបរិវេណរបងផ្ទះរបស់ខ្លួនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បុរសនេះគឺតែងតែផឹកស្រាជាប្រចាំ មិនតែប៉ុណ្ណោះបុរសនេះក៏មានជំងឺឆ្កួតជ្រូកផងដែរ។
តាមការពិនិត្យសាកសពរបស់ សមត្ថកិច្ចស្រុករួមចាមួយនគរបាលប៉ុស្តិ៍និង គ្រូពេទ្យនៃ មន្ទីរពេទ្យបង្អែកស្រុករមាសហែកគឺសន្និដ្ឋានថា សាកសពនេះគឺស្លាប់ដោយសារលង់ទឹក បៀប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya