ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ព័ត៌មានបន្ថែម! នៅខ្វះ១០ថ្ងៃទៀត នាងចូលរោងការ ត្រូវរថយន្តបុកស្លាប់ បង្កការភ្ញាក់ផ្អើល

ព័ត៌មានបន្ថែម! នៅខ្វះ១០ថ្ងៃទៀត នាងចូលរោងការ ត្រូវរថយន្តបុកស្លាប់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ:  បើតាមសម្ដីសាច់ញាតិ បានប្រាប់ឲ្យដឹងថា នៅខ្វះតែ១០ថ្ងៃទៀត នារីរង គ្រោះនឹងចូលរោងការ ហើយមុនកើតហេតុ គឺនារីរងគ្រោះចេញពីផ្ទះ ក្នុងគោលបំណង ទៅជួបគូដណ្ដឹងតែកម្មអកុសល មកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បែបនេះទៅវិញ។

នារីស្រស់ស្អាតម្នាក់បានបាត់បង់អាយុវជីវិត និងបុរសម្នាក់ផ្សេងទៀត រងរបួសស្រាល ខណ:ជិះម៉ូតូសុខៗ ត្រូវបុរសស្រវឹងស្រាម្នាក់ បើករថយន្តបុករះហើយបើករត់គេច បណ្តាលឲ្យបុក កាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុច មុខបុរីប៉េងហួតខាងកើតច្រមុះជ្រូក ស្ទឹងមានជ័យ ចម្ងាយប្រហែល៥០ម៉ែត្រ តាម បណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ២៤ ផ្លូវ១៨ ក្នុងបុរីពិភពថ្មីចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1II-9166 និងបុរសម្នាក់ទៀត រងរបួសស្រាល ជិះម៉ូតូម៉ាកឌ្រីមសង់ ចំណែករថយន្តបង្ក ម៉ាក អាល់ហ្វាត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-2004 បើកបរដោយឈ្មោះ គួង ស៊ីថន ភេទប្រុស អាយុ៤១ឆ្នាំ ( ឃាត់ខ្លួន ) មុខរបរបើករថយន្តតាក់ស៊ី រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងរថយន្ត រងគ្រោះ២គ្រឿងទៀត ទីមួយម៉ាកម៉ាស្តា និងរថយន្តកាមរីឆ្លាម ។

ដំបូងឡើយគេឃើញ រថយន្តបង្កបើកតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណ:មកដល់មុខវត្តសំបូរមាស បានប៉ះជាមួយនឹងរថយន្តម៉ាស្តា ហើយក៏ព្យាយាមបើករត់យ៉ាងលឿន ទៅប៉ះរថយន្តកាមរីឆ្លាម រួចបើករត់បន្តទៀត ទៅបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសម្នាក់ រងរបួសរលាត់ដៃរលាត់ជើង ។  សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯគេហដ្ឋាន ក្នុងបុរីពិភពថ្មីចម្ការដូង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya