(ភ្នំពេញ) ៖ ក្រុមគ្រួសារអ្នកជម្ងឺម្នាក់បានរត់ស្វាត់ស្វែង ដើម្បីដាក់ពាក្យបណ្តឹង មន្ទីរព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងនៅខណ្ឌដង្កោ ប្តឹង ទៅកាន់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធរឿង បញ្ហាវះកាត់ពោះវៀនដុះខ្នែងធ្វើអោយអ្នកជំងឺចេះតែមានអាការះកាន់តែធ្ងន់ធ្ងរទៅៗ រហូតក្រុម គ្រួសារសម្រេចចិត្តដឹកបញ្ជូនអ្នកជំងឹបន្តទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ហៅ មន្ទីរ រ៉ូស្ស៊ី ដើម្បីធ្វើការព្យាបាលបន្តទៀត ។
ក្រុមគ្រួសារអ្នកជំងឺប្រាប់អោយដឹងថា ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ថ្នាក់វះកាត់ផ្នែកគ្រឿងក្នុង គឺដោយសារក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាល ម៉ាយហ៊ែល ព្យាបាលខុសបច្ចេកទេ សលើការ វះកាត់ពោះវៀនដុះខ្នែង បណ្តាលឲ្យមេរោគរាលដាលពេញពោះវៀនហើមពោះមិនស្រក ទើបក្រុម គ្រូពេទ្យ នៃមន្ទីរមិត្តភាព ខ្មែរ សូវៀតសម្រេចធ្វើការវះកាត់ម្តងទៀត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១។
គួរបញ្ជាក់ថាលោក អ៊ី បញ្ញា ចូលព្យាបាលជំងឺក្នុងមន្ទីរព្យាបាលម៉ាយហ៊ែលនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
ចំពោះបញ្ហានេះ លោក អ៊ី បញ្ញា មុនចូលវះកាត់លើកទី២ លោកបានដាក់ពាក្យបណ្តឹង ប្តឹងម្ចាស់មន្ទីរពេទ្យឯកជន ម៉ាយហ៊ែល ទៅប៉ូលីសខណ្ឌដង្កោឲ្យធ្វើការកោះហៅ ម្ចាស់គ្លីនិកឯកជនស្ទើរភ្លើងនេះ ចាត់ការតាមច្បាប់ ហើយបានស្នើរដល់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ជាពិសេសក្រសួងសុខាភិបាល ជួយអន្តរាគមន៍ នឹងពិនិត្យមើលចំពោះមន្ទីរពេទ្យឯកជនមួយនេះផងដែរ ៕