ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ  នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ  នៅភ្នំពេញ

ភ្នំពេញ:   ករណីជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាប ពាក់ព័ន្ធករណីធ្វើ សកម្មភាពលួចម៉ូតូ ត្រង់ចំណុចក្រោមផ្ទះលេខ ២៥អឺ១ ផ្លូវលេខ៨២ ស្ថិតក្នុងភូមិទី១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1II-3929 (ដកហូតមកវិញ) ។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៌,កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឈានដល់ការកំណត់លើមុខសញ្ញា និងធ្វើការឃាត់ជនសង្ស័យចំនួន០៤នាក់៖

១-ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ភេទប្រុស អាយុ៤៩ឆ្នាំ ។ ២-ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៨ឆ្នាំ។
៣-ឈ្មោះ រុន ប៊ុនរិន ភេទប្រុស អាយុ២១ឆ្នាំ ។ ៤-ឈ្មោះ នី សុភី ភេទស្រី អាយុ២៦ឆ្នាំ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿង នឹងដែកកែច្នៃសំប៉ែតមុខស្រួច សម្រាប់ កាច់សោក ម៉ូតូ ចំនួន០២,សោចិញ្ចៀនលេខ៨ ចំនួន០២,សោខ្សៀលេខ៨ រាងអក្សរអិល (L) ចំនួន០១ ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ។

កម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya