ខេត្តកំពង់ឆ្នាំង៖ កាលពីវេលា១០និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែង និង ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយម៉ូតូ នឹងម៉ូតូបុកគ្នា លើផ្លូវជាតិលេខ១៣៧ ស្តិតក្នុងភូមិក្ងោងពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះក្នុងករណីនេះ ១.ឈ្មោះ អ៊ូ ជៀង ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង( របួសបាក់ភ្លៅ) ។
២.ឈ្មោះ ម៉េង ផល្លា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ៣.ឈ្មោះ វ៉េង វ៉ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ (បានស្គាប់ទាំងពីនាក់នៅនិងកន្លែងកើតហេតុខាងលើ)
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១I 0584 បានបើកបរពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុក និងម៉ូតូមួគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់លេខ ភ្នំពេញ 1.FY 64.58 ពណ៌ខ្មៅ ក្នុងដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលជនរងគ្រោះប៉ើងខ្ទាតរដូករណែលពេញ ផ្លូវនិងស្លាប់ភ្លាមនៅកន្លែង២នាក់តែម្តង ។ ក្រោយពេលកើតហេតុមធ្យោបាយបង្ក យកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យ៕