ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប

សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប

ខេត្តកំពង់ឆ្នាំង ៖ ដោយមានកាសែតក្នុងស្រុកជាច្រើនចេញផ្សាយអំពីបទ ល្មើសនេសាទដែលកើតមានយ៉ាង អនាធិបតេយ្យនៅលើទឹកដីស្រុកកំពង់លែង ដោយពុំមានការទប់ស្កាត់ និងបង្ក្រាបឡើយ ដោយមានមតិប្រជានេសាទជាច្រើនដែលពួកគាត់រស់នៅក្នុងស្រុក កំពង់លែងបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអស់លោក សមត្ថមិច្ចជំនាញ ក្នុងខេត្តកំង់ឆ្នាំងដែលឃុបឃិតគ្នា បើកដៃឲ្យសកម្មភាពបបទល្មើស នេសាទកើតមានគ្រប់រូបភាពយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃដោយ ពុំមានការ ទប់ស្កាត់ និងបង្ក្រាប មតិរិៈគន់ដដែលនោះបានបន្តទៀតថា រាល់ថ្ងៃនេះសមត្ថកិច្ចជំនាញក្នុង ខេត្តកំពង់ឆ្នាំង កំពុងតែផ្គើន និង អនុវត្តន៍ផ្ទុយ និងបទបញ្ជា របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមកជាបន្តបន្ទាប់ ដល់មន្ត្រីថ្នាក់ក្រោមជាតិក្នុងខេត្តកំពង់ឆ្នាំង ។

តើមន្ត្រីរបស់យើងអនុវត្តន៍ច្បាប់ ឫ អនុវត្តន៍ បទបញ្ជា អភិក្រម ទី ៥ យោងតាមប្រភព ព័តត៌មានពីជានេសាទ ជាច្រើនដែលពួកគាត់រស់ នៅក្នុងស្រុកកំពង់លែងបានប្រាប់ ឲ្យដឹងថា រាល់ថ្ងៃនេះធន់ធានជល ផល កាន់តែថយចុះជារៀងរាល់ឆ្នាំ រីឯសកម្មភាព បទល្មើសនេសាទ ក្នុងទ្រង់ទ្រាយធំកកើនឡើងកាន់តែខ្លាំងឡើងជារៀងរាល់ឆ្នាំផងដែរ ។ នៅតាមបណ្តាយទន្លេក្នុងស្រុកកំពង់ លែង បទល្មើសនេសាទដែលកើតមានក្នុង ទ្រង់ទ្រាយធំ ទាំងនោះរួមមាន នាមទទឹងទូក អូសនាមសម័យ អូសម៉ាញ់ រុញស៊ីប មងគ្របបីជាន់ ដោយប្រើកម្លាំង ម៉ាស៊ីន ធំៗ នៅចំណុច ជ្រោយបបោស ចំណុច ចុងភូមិ ត្អួរលំ ចំណុច កោះបាយក្រៀម ចំណុច សាច់ស្ពៃ ចំណុច វាលភក់ រហូតដល់កោះក្រញ៉ាញ ដែលស្ថិត ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រភពដដែលនោះបានបន្តទៀតថា ក្រុមពួកប្រព្រឹត្តបទល្មើសនេសាទ អនិក្ខជនវៀតណាម ធ្វើសកម្មភាព បែកភក់ល្អក់ទឹក យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ដោយពុំខ្លាចដោយ ក្រុមពួកគេពុំខ្លាចញញើត និងអស់ លោក សមត្ថកិច្ចជំនាញ ណាម្នាក់ទេ ព្រោះពួកគេបានរត់ការបង់លុយ ឲ្យសមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ឆ្នាំង រួចរាល់អស់ហើយទើបពួកគេធ្វើ សកម្មភាពបានយ៉ាងរលូន ប្រជានេសាទជាច្រើនដែលពួកគាត់ រស់នៅក្នុង ស្រុកកំង់លែង ធ្វើការ សសំណើរសុំ ដល់ ឯកឧត្តម ឱ្យម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតរឿងពុករលួយក្នុងខេត្ត កំពង់ឆ្នាំងខ្លះផងទាន ព្រោះរាល់ថ្ងៃ នេះប្រជានេសាទ មានការត្អូញត្អែរ ច្រើនណាស់ ក្នុងការ ដាច់មង ដាច់ ក្រសុំពួកគាត់ ជលផល ក្នុងខេត្ត កំពង់ឆ្នាំង ចាត់ទុកអ្នកសារព័ត៌មាន ជាឆ្អឹងទទឹង ក ៕ ចាំអ៊ុតមើល

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya