ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកឡានបុករះ បណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ ស្លាប់បាត់បង់អាយុជីវិត  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកឡានបុករះ បណ្ដាលឲ្យនារីស្រស់ស្អាតម្នាក់ ស្លាប់បាត់បង់អាយុជីវិត  នៅភ្នំពេញ

(ភ្នំពេញ)÷  គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កហេតុដោយរថយន្តម៉ាកអាផាត មួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកបុករះរថយន្តចំនួន ២គ្រឿង និង ម៉ូតូ ២គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ។ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តអាផាតមួយគ្រឿង បានប៉ះគ្នាជាមួយនឹងរថយន្តមួយគ្រឿង មិនចាំម៉ាកស្ថិតនៅខាងមុខវត្តសាបួររួចក៏ព្យាយាមបើករត់គេចតាមផ្លូវ ២១៧ ក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចស្ពានដែកមកប៉ះជាមួយនឹងរថយន្តកាមារីបាឡែន រួចក៏រថយន្តកាមរីបាឡែនបានបើកដេញតាមពីក្រោយធ្វើឲ្យម្ចាស់រថយន្តអាផាតមានការភ័យ

ស្លន់ស្លោក៏បើកបន្តល្បឿនលឿនថែមទៀត លុះមកដល់ត្រង់ចំណុចកើតហេតុតាមបណ្ដោយផ្លូវ ២១៧ នៅខាងមុខបុរីប៉េងហួត បានមកបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតបើកបរ ដោយបុរសម្នាក់រួចបន្តទៅបុកម៉ូតូស្ត្រី៣នាក់ជិះម៉ូតូម៉ាកស្គុបពីត្រូវបានស្លាប់ម្នាក់និង

រងរបួសស្រាល ២ នាក់ ផងដែរ។

ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងកម្លាំងសមត្ថកិច្ចចុះមក

ធ្វើការឃាត់ខ្លួនម្ចាស់រថយន្តអាផាត វាយខ្នោះបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល

ស្ទឹងមានជ័យទី ២ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពក្រោយពីសមត្ថកិច្ចធ្វើ

កំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya