ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន ជនសង្ស័យម្នាក់  ករណីខ្ចីម៉ូតូហើយ យកទៅបាត់រហូត ដោយមិនយកមកប្រគល់ឱ្យម្ចាស់វិញ  អាងតែស្គាល់គ្នាហើយទុកចិត្តទៀត  នៅបាត់ដំបង

ឃាត់ខ្លួន ជនសង្ស័យម្នាក់  ករណីខ្ចីម៉ូតូហើយ យកទៅបាត់រហូត ដោយមិនយកមកប្រគល់ឱ្យម្ចាស់វិញ  អាងតែស្គាល់គ្នាហើយទុកចិត្តទៀត  នៅបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល ទៅលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំង នគរបាលអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)០១ករណីនិងបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សយ កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ ទីកន្លែងកំណើតភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រីឯទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ។

សូមជម្រាបជូនថាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលម៉ោង១៤និង០០នាទី នៅចំណុចមុខផ្សារទំនើប ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះឈ្មោះ ជ័យ មីតួ ភេទប្រុស អាយុ២១ឆ្នាំ ទីកន្លែងកំណើតខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង័្សយបានជិះយកទៅបាត់រហូត ដោយមិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ ។

ដោយមិនមានសង្ឃឹមថា ជនសង័្សយយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះបានដាក់

ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវ ស៊ើបអង្កេតរបស់ សមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួន ជនសង័្សយខាងលើ និងដកហូតបានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ-ម៉ាស៊ីន5448212 ពាក់ផ្លាកលេខព្រះវិហារ 1D6062 ជារបស់ជនរងគ្រោះ ។

ការិយាល័យជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង័្សយទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya