ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ​ម្នាក់ បាន​ស្លាប់ យ៉ាង​អាណោច​អធម ដោយ​ជនដៃដល់ ជា​ពលករ​ខ្មែរ បាន​កាប់ ១ ពូថៅ ត្រូវចំ​ក​ញ្ចឹ​ង ក ក្រោយពេល​ផឹកស៊ី ទាស់សំដី​គ្នា​

ពលករ​ខ្មែរ​ម្នាក់ បាន​ស្លាប់ យ៉ាង​អាណោច​អធម ដោយ​ជនដៃដល់ ជា​ពលករ​ខ្មែរ បាន​កាប់ ១ ពូថៅ ត្រូវចំ​ក​ញ្ចឹ​ង ក ក្រោយពេល​ផឹកស៊ី ទាស់សំដី​គ្នា​

បាត់ដំបងៈ  ឃាត​កម្មនេះ បានកើត​ឡើង កាលពី​យប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​កម្មករ នៃ​ក្រុមហ៊ុន សេន​សាន់​សេត អ៊ិន​ដា​ត​ទ្រី ចាំ​កាត់ លេខ ១៤២/២៦ ស្ថិត​ក្នុងភូមិ​២ ឃុំ​ណង​ឆាក ស្រុក​បាន​ប៊ឹ​ង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ។ នេះ​បើតាម ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ប្រចាំ នៅ​ព្រំដែន​កម្ពុជា ដោយយោង​សេចក្ដីរាយការណ៍ ពី​សមត្ថកិច្ច​ថៃ ។​

​ សាក្សី​សំខាន់​ម្នាក់ ដែល​ស្ថិតនៅក្នុង ហេតុ​ការណ៍​​នោះ គឺ​ឈ្មោះ ណាត់ (​ជា​ជនជាតិ​ថៃ​) បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ថៃ​ថាៈ នៅ​មុនពេល​កើតហេតុ គឺ​ខ្លួន​បានទទួល​ទូរស័ព្ទ ពី​ឈ្មោះ ភុ​ត ជា (​ឃាតក​) បាន​ហៅ​ខ្លួន​អោយមក​និយាយ​គ្នា រឿង​ការងារ​បន្តិច ប៉ុន្តែ​ពេលដែល​ខ្លួន មកដល់ គឺ​ឃើញ​ពួកគេ កំពុង​ផឹក​ស្រវឹង​ទៅហើយ ដោយ​ម្នាក់ទៀត ឈ្មោះ យូ ណា (​ជនរង​គ្រោះ​) គឺ​ពួកគេ​ទាំងពីរ​នាក់ ជា​ពលករ​ខ្មែរ ធ្វើការ​ជាមួយគ្នា ប្រហែល ៥ ឆ្នាំ​មកហើយ​។​

សាក្សី​បាន​បន្តថា នៅពេលនោះ ខ្លួន​ក៏បាន​ផឹកស្រា ស (​ឡៅ​ខាវ ៤០ ដឺ​ក្រេ​) អស់​មួយ​កែវ ដោយ​មិនដឹងថា គេ​ទាស់​គ្នា​រឿង​អ្វី ព្រោះ​ខ្លួន​មិនចេះ ស្តាប់​ខ្មែរ ទើប​ខ្លួន ក៏បាន​ងើប​ដើរចេញ ដល់​មាត់ទ្វារ​បន្ទប់ ស្រាប់តែ​ឮសូរ ដូច​គេ​កាប់​ឆ្អឹង​គោ ព្រមទាំង​បានឮ សម្លេង​ស្រែក ខ្លួន​ក៏​ងាក​មក​មើល ឃើញ​ឈ្មោះ ភុ​ត ជា ឈរ​កាន់​ពូថៅ យក្ស​យ៉ាង​ធំ ប្រឡាក់​ឈាម ។ រីឯ​ឈ្មោះ យូ ណា បាន​ដួល​ដេក នៅលើ​គ្រែ​នោះ បាត់ទៅ ហើយ ទើប​ខ្លួន​បាន​ស្រែក​ឃាត់ ស្រប​ពេលដែល អ្នកស្នាក់នៅ ជាប់​បន្ទប់ ក៏បាន​ចូលមក​មើល ទើប​ឈ្មោះ ភុ​ត ជា ស្ទុះ​មក​វាយ​មួយ​ពូថៅ ចំ​ដើមទ្រូង​ខ្លួន ហើយ​ជាន់​លើ​ទ្រូង ពេល​ខ្លួន​ដួល ទើប​ជនសង្ស័យ រត់គេចខ្លួន បាត់ស្រមោល​។​  បញ្ហា​នេះ គឺ​បណ្តាលមកពី​ការ​ស្រវឹង ហើយ​បង្កើតជា​ទំនាស់​ពាក្យសម្តី ទើប​ឈានដល់​ការកាប់សម្លាប់​បែបនេះ​។ បច្ចុប្បន្ន តម្រួត​ស្រុក​បាន​ប៊ឹ​ង កំពុង​ដាក់​កម្លាំង តាម​ចាប់ខ្លួន​ឃាតក ដើម្បី​យក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya