ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ បាន​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ  ខណៈ​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​  នៅសៀមរាប

ស្ត្រី​ម្នាក់​ បាន​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ  ខណៈ​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​  នៅសៀមរាប

សៀមរាប​:  នៅតាម​បណ្តោយ​ផ្លូវលំ​គ្រួស​ក្រហម ត្រង់ចំនុច ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ ​កាលពី ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២១  ករណី​គ្រោះថ្នាក់​នេះ បង្កឡើង​រវាង​ម៉ូតូ និង​មនុស្ស​ដើរ​ថ្មើរជើង បណ្ដាល​ឲ្យ​ស្លាប់​។​

ជនរងគ្រោះ​ឈ្មោះ គង់ រឿន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ចំណែក​ជនបង្ករ​ឈ្មោះ មឺ​យ លឿង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​តា​សៀម ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បើកបរ​ម៉ូតូ​ម៉ាក YAMAHA ពណ៌​ខ្មៅ លេខ​ម៉ាស៊ីន G3D4E296928 គ្មាន​ស្លាក​លេខ និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ឡុ​ន អិន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ក្រោយពេល​កើតហេតុ ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។

មូលហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​។ ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់ ហើយ​បានប្រគល់​សាកសព ទៅ​ឲ្យ​សាច់ញាតិ​។ ចំណែក​វត្ថុតាង​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ លើ​រង់ចាំ​ដោះស្រាយ​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya