ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានបុកឡាន រួចបន្តបុកម៉ូតូ ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យរបួស៣នាក់  នៅបន្ទាយមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ ឡានបុកឡាន រួចបន្តបុកម៉ូតូ ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យរបួស៣នាក់  នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:  ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Ford Ranger បើកបុករថយន្ត និងម៉ូតូ ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យរងរបួសចំនួន៣នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១  ។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក Ford Ranger ពាក់ផ្លាកលេខ ភ្នំពេញ BE-9556 ពណ៌ខ្មៅ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុករថយន្តកាម៉ារី១គ្រឿង ពណ៌ខ្មៅ ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តនេះខ្ទាតទៅបុកម៉ូតូហុងដា MSX មួយគ្រឿងទៀត ពាក់ផ្លាកលេខបាត់ដំបង 1AA-3527 ពណ៌ក្រហម បើកបរទិសដៅពីកើតទៅលិចស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ភាព ផានិត ភេទអាយុ២១ឆ្នាំ រស់នៅភូមិអូរប្ញស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ។ ចំណែកអ្នកបើករថយន្តកាម៉ារី ឈ្មោះ ជា ហេង ភេទប្រុស អាយុ៣០ឆ្នាំ បានរបួសស្រាល និងមានអ្នករួមដំណើរជាមួយម្នាក់ទៀត ត្រូវជាប្រពន្ធមានឈ្មោះ ខាត់ ស្រីពៅ អាយុ២៣ឆ្នាំ រងរបួសស្រាល, ទាំងពីរនាក់ មានទីលំនៅភូមិ២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដោយឡែកម្ចាស់រថយន្តបង្កម៉ាក Ford Ranger បានចុះរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងនេះ ដើម្បីវាស់វែងធ្វើកំណត់ហេតុ យកវត្ថុតាង ទាំង២គ្រឿងយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រោះ ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya