សៀមរាប: នៅចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង សមត្ថកិច្ចបានប្រដេញស្ទាក់ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់បង្អួចផ្ទះពលរដ្ឋចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៩ និង៣០ទាទី ថ្ងៃទី២៣ខែមករា ឆ្នាំ២០២១។
ស្ត្រីជាម្ចាស់ផ្ទះ មានឈ្មោះឆេង សារ៉េត អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានបាត់ទូរទស្សន៍មួយគ្រឿង។ ចំណែកជនសង្ស័យដែលបានចាប់ខ្លួន ឈ្មោះ តែ ម៉េងសួង ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្ននៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាមក្រុងសៀមរាប ត្រូវបានឃាត់ខ្លួន ដោយដកហូតម៉ូតូ១គ្រឿងម៉ាក nex ពណ៌ស គ្នានស្លាកលេខ។
សមត្ថកិច្ច នគរបាលស្រុកបាគងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕