ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង រងការខូចខាតសម្ភារ:អស់ជាច្រើន  នៅភ្នំពេញ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង រងការខូចខាតសម្ភារ:អស់ជាច្រើន  នៅភ្នំពេញ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង រងការខូចខាតសម្ភារ:អស់ជាច្រើន ស្ថិតនៅផ្លូវលំ ក្នុងភូមិត្រពាំងពោ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។

ម្ចាស់រងគ្រោះឈ្មោះ ឃៀង វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ។

មូលហេតុ៖ បណ្តាលមកពីការបោះកន្ទុយបារីចោល បង្កជាអគ្គិភ័យ ។ ប្រភេទ សំណង់: (ទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ ) ខូចខាតឆេះសម្ភារ:ទុកចោលអស់មួយចំនួន (ទំហំ១០ម៉ែត្រ x ១៥ម៉ែត្រ ) នឹងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ករណីអគ្គិភ័យខាងលើនេះ មិនបង្កឲ្យមានអ្នករងគ្រោះរបួសស្នាមអ្វីនោះទេ ។

កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យ ពន្លត់អគ្គិភ័យ៖ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង២០ម៉ែត្រគូប ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya