ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បើកឡានកុងតឺន័រលឿនដល់ផ្លូវកោង ខំប្រឹងបួងចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើង  នៅភ្នំពេញ

បុរសម្នាក់ បើកឡានកុងតឺន័រលឿនដល់ផ្លូវកោង ខំប្រឹងបួងចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើង  នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវ លេខ១៩២ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿន ពេលមកដល់ផ្លូវកោងខំប្រឹង បួងចង្កូតធ្វើឱ្យក្រឡាប់ដាច់រ៉ឺម៉កសណ្តោងធ្លាក់ទូកុងតឺន័រមកក្រោម តែសំណាងល្អមិនបង្កឲ្យមានអ្នករបួស។

មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងម៉ាកFUSOក្បាលពណ៌ បៃតងពាក់ស្លាកលេខភ្នំពេញ3AF-0141ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិស ដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ១៨២ ជាផ្លូវកោង អ្នកបើកខំប្រឹងបួងចង្កូតមកខាងឆ្វេងដៃធ្វើឱ្យដាច់រុឺម៉កក្រោយក្រឡាប់ធ្លាក់ទូកុងតឺន័រមកក្រោម

សង្កត់លើស្លាកសញ្ញាចរាចរណ៍មួយដើមនិងខូចខាតផ្លូវថ្នល់បន្តិចបន្តួច។ភ្លាមនោះតៃកុងរថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង

យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya