ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មនុស្ស​ ៣នាក់ និង​រកឃើញ​ថ្នាំញៀន​មួយចំនួន ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន​កក្រើក​ខេត្ត​ព្រះសីហនុ​

ឃាត់ខ្លួន​មនុស្ស​ ៣នាក់ និង​រកឃើញ​ថ្នាំញៀន​មួយចំនួន ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន​កក្រើក​ខេត្ត​ព្រះសីហនុ​

ភ្នំពេញៈ​  លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា​ ឆ្នំា២០២១នេះ​ថា ពិតជា​មានការ​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ប្រាកដ​មែន​ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​លម្អិត​បាន​នៅឡើយ​ទេ​។​ លោក​បញ្ជាក់ថា “​មកដល់​ថ្ងៃនេះ យើង​ឃាត់ខ្លួន​បាន​ប៉ុន្មាន​នាក់​”​។​

ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន​កក្រើក​ខេត្ត​ព្រះសីហនុ​ កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ជា​បន្តបន្ទាប់​ និង​បក្ខ​តាម​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​មួយចំនួនទៀត​។ ក្រៅពី​ការឃាត់ខ្លួន​មនុស្ស​បីនាក់​សមត្ថកិច្ច​បានរ​ក​ឃើញ​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព​ចំនួន​ពីរ​គ្រឿង​និង​ថ្នាំញៀន​មួយចំនួន​ថែមទៀត​។​

​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា នេះ​ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​បីនាក់​និង​បន្ត​តាម​ចាប់ខ្លួន​បក្ខពួក​មួយចំនួន​ ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់សម្លាប់​ជនជាតិ​ចិន​នៅក្នុង​រថយន្ត​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា​។ ក្រៅពីនេះ​សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​ចំនួន​ពីរ​ដែល​ធ្វើ​សកម្មភាព​ជិះ​ដេញ​បាញ់​ជនរងគ្រោះ និង​ជិះ​បិទគូថ​ពីក្រោយ រួមទាំង​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​
​ជនរងគ្រោះ​ឈ្មោះ​ផេង​ស៊ូ​ភេទ​ប្រុស​ជនជាតិ​ចិន​អាយុ​២៨​ឆ្នាំ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​មួយ​គ្រាប់​ចំ​លើ​ដោះ​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត​។​

​គួររំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែមករា មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​ស​ណ្ឋា​រ​គារ​ឯករាជ្យ ស្ថិតនៅ​ភូមិ​១​សង្កាត់​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ឃាតកម្ម​នេះ​បង្កឡើង​ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​រថយន្ត​ពីរ​គ្រឿង​។​ក្នុងនោះ ជនល្មើស​ជិះ​រថយន្ត​ម៉ាក Ford Raptors ពណ៌​ខ្មៅ ពាក់​ផ្លាក​លេ​ខៈ ភ្នំពេញ 2BI-1413 បានធ្វើ​សកម្មភាព​បើក​ដេញតាម​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ផ្លាកលេខ 2AL-9459 (​រថយន្ត​ជនរងគ្រោះ​)​។ លុះដល់​ចំណុចកើតហេតុ​ជនល្មើស​បាន​បើករថយន្ត​ទៅ​អែប​នឹង​រថយន្ត​របស់​ជនរ​ង​គ្រោះ​រួច​បាន​បាញ់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya