កំពង់ស្ពឺៈ កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ បុរសម្នាក់ បានដុតផ្ទះឆេះខ្ទេច ដោយសារខឹងប្រពន្ធ រត់ចោល ដែលហេតុការណ៍នេះ បានកើតឡើង ។
ករណីនេះ បានបង្កឡើង ដោយឈ្មោះ ហេង ពៅ អាយុ ៣៣ ឆ្នាំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឆេះផ្ទះទាំងស្រុង ទំហំទទឹង ៥ ម៉ែត្រ បណ្តោយ ៧ ម៉ែត្រ សសរបេតុង កំពស់ ២ ម៉ែត្រកន្លះ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង និងឆេះអស់ ពូកភួយ មុង កន្ទេល សំលៀកបំពាក់មួយចំនួន និងបែកពាងចំនួនបី។
មូលហេតុ ដែលនាំអោយបុរសនេះ ដុតផ្ទះចោល គឺបណ្តាលមកពី ខឹងប្រពន្ធរត់ចោល ហើយជនសង្ស័យ ជាមនុស្សញៀនថ្នាំ ថែមទៀតផង។ ជនសង្ស័យនេះ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកគងពិសី ដើម្បីចាត់ការបន្ត តាមនីតិវិធី៕