ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរសមួយក្រុម ៥នាក់ បានចូលផឹកស៊ីនៅហាងស្រាក្រឡុកមួយកន្លែង ខណៈផឹកគ្មាននារីអង្គុយកំដរក៏ស្រែកឡូឡា ហើយទាត់តុកៅអីផ្អើលដល់ភ្ញៀវរត់ជាន់ជើងគ្នា  នៅភ្នំពេញ

បុរសមួយក្រុម ៥នាក់ បានចូលផឹកស៊ីនៅហាងស្រាក្រឡុកមួយកន្លែង ខណៈផឹកគ្មាននារីអង្គុយកំដរក៏ស្រែកឡូឡា ហើយទាត់តុកៅអីផ្អើលដល់ភ្ញៀវរត់ជាន់ជើងគ្នា  នៅភ្នំពេញ

ភ្នំពេញ​៖ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២១ បុរសមួយក្រុមមានគ្នា៥នាក់ បានចូលផឹកស៊ីនៅហាងស្រាក្រឡុកមួយកន្លែងស្ថិតនៅចំណុចមុខរោងចក្រ៦ជាន់តាមបណ្តោយមហាវិថីចោមចៅ​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  ។ ខណៈផឹកគ្មាននារីអង្គុយកំដរក៏ស្រែកឡូឡា ហើយទាត់តុកៅអីផ្អើលដល់ភ្ញៀវរត់ជាន់ជើងគ្នា​ចេញក្រៅបាត់អស់ ​ ។

មុនពេលកើតហេតុមានបុរសម្នាក់ ដែលជាម្ចាស់ផ្ទះវេរលុយវីងនៅជាប់កន្លែងគាត់លក់ស្រា បានហៅមិត្តភក្តិចំនួន៤នាក់ទៀតមកអង្គុយផឹកស្រា​។ បន្ទាប់មកបុរសនោះក៏ហៅរូបនាងមកជួបហើយសួរថា​ ម្តាយឯងទៅណាហើយ​? ភ្លាមនោះនាងក៏ខលទៅម្តាយនាង​ឲ្យមកតែម្តាយនាងជាប់រវល់ ទើបបុរសនោះប្រាប់ថា​ ពួកគាត់រកនារីមកអង្គុយកំដរ។

បន្ទាប់មកនាងក៏មកអង្គុយជាមួយចាក់ស្រាឲ្យផឹក​ ហើយបុរសនោះក៏ប្រាប់ឲ្យនាង ចាក់ធុងបាស់ឲ្យឮខ្លាំងៗងាយស្រួលនិងរាំលេង​ តែដោយសារតែយប់ជ្រៅទៅ ហើយនាងក៏មិនបានធ្វើតាមនោះទេ ទើបធ្វើឲ្យបុរសនោះខឹងសម្បាយ៉ាងខ្លាំងក៏លើក កៅអីបោកទាត់តុចោលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ភ្ញៀវជិតខាងរត់ជាន់ជើងគ្នា ចេញទៅ បាត់អស់។ សមត្ថកិច្ចឃាត់ជនបង្ក២នាក់ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីដោះស្រាយគ្នា៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya