ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សង្ស័យជាតិវៀតណាមពីរនាក់ប្ដីប្រពន្ធ រួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលស្រុកបរិបូណ៌ ធ្វើការឆែកឆេរ និងឃាត់បានផងដែរ។
ជនសង្ស័យទី១.ឈ្មោះ ឡេ យ៉ាំងឡើយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម និង ២.ជនសង្ស័យឈ្មោះ យ៉ ធីយាប (ត្រូវជាប្រពន្ធ)អាយុ២៦ឆ្នាំ ជនសង្ស័យរស់នៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ ដកហូតវត្ថុតាងបានថ្នាំញៀន ៩កញ្ចប់ ទម្ងន់ ១,៨៤ក្រាម ទូរស័ព្ទ ១គ្រឿង ដាវ ៣ដើម លុយខ្មែរ ២០លាន ៣៤ម៉ឺន លោហៈធាតុពណ៌លឿង(កាឡៃ)មួយចំនួន និងឧបករណ៍ជក់ថ្នាំញៀនសម្ភារៈវេចខ្ចប់។
ជនសង្ស័យទាំងពីរនាក់ ប្ដីប្រពន្ធរួមនឹងវត្ថុតាងខាងលើនេះ សមត្ថកិច្ចកំពុងកសាងឯកសារ គ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ធ្វើការចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕