ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសជាងធ្វើពិដានម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត  នៅតាកែវ

ឃាត់ខ្លួនបុរសជាងធ្វើពិដានម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត  នៅតាកែវ

តាកែវ:  ករណីកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោងចំនួន១៥នាក់ មានរថយន្ត៣គ្រឿង ដែលដឹកនាំដោយ លោកវរ:សេនីឯក ង៉ែតចាន់នី មេបញ្ជាការរងទទួលផែនការ , ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីចោរលួចរថយន្ត នៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ លេខ៦៨-៦៩ ស្ថិតក្នុងភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ  នៅ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១  ។

ករណីខាងលើនេះ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានរួមមាន៖ រថយន្ត១គ្រឿងម៉ាក តូយ៉ូតា ហ៊ីលុច្ស រីវូ ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BB.7471 ដែលជារបស់ជនរងគ្រោះឈ្មោះ យឹម សុវណ្ណាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

រថយន្តនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ កាលពីវេលាម៉ោង១៧និង០៧នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងរបស់ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya