ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងយីហោ​ ឃែនធើរេន​ អឹភែរឹល​ ខេមបូឌា  ផ្ទុះការតវ៉ាទាមទារ៣ចំណុច  នៅភ្នំពេញ

កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងយីហោ​ ឃែនធើរេន​ អឹភែរឹល​ ខេមបូឌា  ផ្ទុះការតវ៉ាទាមទារ៣ចំណុច  នៅភ្នំពេញ

ភ្នំពេញ​៖​  តាមប្រភពព័ត៌មានពីកម្មកររោងចក្រ បានប្រាប់ឲ្យដឹងថា​ ការផ្ទុះការតវ៉ានេះគឺ ដើម្បីសុំកិច្ចអន្តរាគមន៍និងទាមទារ៣ចំណុច​ ទី១​-ស្នើសុំប្រាក់បំណាច់ឆ្នាំ​, ទី២​-ស្នើសុំបើកប្រាក់ប្រាំភាគរយ​ឲ្យបានទៀងទាត់។

ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងយីហោ​ ឃែនធើរេន​ អឹភែរឹល​ ខេមបូឌា​ ដែលមានទីតាំងនៅផ្លូវចោមចៅ​ ភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ប្រហែល២០០នាក់តំណាងឲ្យកម្មករ៦០០នាក់បានផ្ទុះការតវ៉ា ដើម្បីទាមទាររកដំណោះស្រាយ៣ចំណុច នៅថ្ងៃទី២២ខែមករាឆ្នាំ២០២១​នេះ ។

ចំពោះករណីនេះ​ យើងសង្កេតឃើញមានវត្តមានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការសម្របសម្រួលនិងរកដំណោះស្រាយជូនកម្មករកម្មការិនីផងដែរ។  រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល​ អាជ្ញាធរនៅមិនទាន់មានដំណោះស្រាយជូនកម្មករកម្មការិនីនោះទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya