ខេត្តក្រចេះ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុករណីឧបទ្ទវហេតុមួយបាន កើតដោយសារលូកដៃបិតកុងតាក់ ស្រាប់តែពីញ៉ុងម៉ាស៊ីនទាក់រំក្រម៉ាដែលបង់ជាប់ ក ចូលកឹនដាច់ដៃនិងខ្លួនយ៉ាងរន្ធត់បំផុត។
ហេតុការណ៍ពីញ៉ុងម៉ាស៊ីនកឹនមនុស្សស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១៤.០០នាទី
ថ្ងៃទី២១ខែមករាឆ្នាំ២០២១ស្ថិតត្រង់ចំណុច រោងចក្រកិនកៅស៊ូក្នុងក្រុម ហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូ ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ាក់ សុផស ភេទស្រី អាយុ៥០ឆ្នាំជនជាតិខ្មែរជាកម្មកររោងចក្រក្រុមហ៊ុនខាងលើនោះ។ ប្រភពបន្តថាមូលហេតុជនរងគ្រោះលូកដៃបិតទឹកម៉ាស៊ីនហើយក៏បានទាក់ក្រម៉ារុំជាប់និងក ទាញធ្លាក់ចូលពីញ៉ុងម៉ាស៊ីនបណ្តាលឱ្យម៉ូទរ័ទាញដៃខាងស្តាំចូលគៀបចូលពីញ៉ុងម៉ាស៊ីនរងគ្រោះ
ដាច់ខ្សល់ស្លាប់ភ្លាមមួយរំពិចនៅនិងកន្លែងកើតហេតុនោះតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យហើយបានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕