ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡានបុកនិងកិនបុរសម្នាក់ កំពុងដើរតាមផ្លូវ អូសជាច្រើនម៉ែត្រ​  បណ្ដាលឲ្យដាច់ខ្លួនជាកំណាត់ ស្លាប់ភ្លាមៗ  នៅភ្នំពេញ

ឡានបុកនិងកិនបុរសម្នាក់ កំពុងដើរតាមផ្លូវ អូសជាច្រើនម៉ែត្រ​  បណ្ដាលឲ្យដាច់ខ្លួនជាកំណាត់ ស្លាប់ភ្លាមៗ  នៅភ្នំពេញ

ភ្នំពេញ ៖​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​កាលពីវេលាម៉ោង១០​និង១០នាទីយប់​ ថ្ងៃព្រហស្បតិ៍ ទី២១​ ខែមករា​ ​ឆ្នាំ២០២១​ ស្ថិតនៅតាមផ្លូវលេខ៣៧១​ ទល់មុខបុរីជីបម៉ុង​ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ ។ សពជនរងគ្រោះមានឈ្មោះ​ចាន់ ដារ៉ា​ ភេទប្រុស អាយុ៣០ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។

ដំបូងគេឃើញបុរសរងគ្រោះដែលមានសតិមិនល្អនេះ បានដើរលើដងផ្លូវសុខៗស្រាប់តែមានរថយន្តសណ្ដោងទូកុងតឺន័រក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3B -3934 បើកពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏បានបុកជនរងគ្រោះហើយកិនពីលើអូសជាច្រើនម៉ែត្រ​ បណ្ដាលឲ្យដាច់ខ្លួនជាកំណាត់ស្លាប់ភ្លាមមួយរំពេច​ ចំណែករថយន្តបង្កបានឈប់នៅកន្លែង កើតហេតុដោយតៃកុងបានបើកទ្វាររត់គេចបាត់​ស្រមោល ។

​សាច់ញាតិក្រុមគ្រួសារជនរងគ្រោះក៏បានមកដល់​ ហើយបានប្រាប់ដល់អ្នកសារព័ត៌មាន​ និងសមត្ថកិច្ចថា​ ជនរងគ្រោះមិនទាន់មានគ្រួសារទេ​ដោយគាត់មានសតិមិនល្អ​ ចេះតែដើរដេកតាមផ្លូវនៅមុខផ្ទះគេ​ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ​ បានសហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញ​មកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុករង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះ

តាមនីតិវិធី​  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya