ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ បន្ទាប់ពីបាន គំរាម យុវជនម្នាក់ឲ្យឈប់ម៉ូតូ សង្ស័យមានបំណងប្លន់កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង យីហោជីងជន តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។
មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្ចាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិស
ដៅពីកើតទៅលិចខណ:មកដល់ចំណុចកើតហេតុ មានជនសង្ស័យជាច្រើននាក់ជិះម៉ូតូជា ច្រើនគ្រឿងមកពីក្រោយហើយបានគៀរម៉ូតូជនរងគ្រោះនិងគំរាមឲ្យឈប់តែជនរងគ្រោះមិន
ឈប់ក៏បន្តជិះទៅមុខ ដើម្បីរងកន្លែងសុវត្ថិភាព។ លុះទៅដល់កន្លែងហាងមួយកន្លែងក៏ឃើញមានមនុស្សច្រើននិងសន្តិសុខផងនោះជនងគ្រោះ
ក៏ជិះចូលចំណែកជនសង្ស័យក៏ជិះទៅមុខបាត់។ មួយសន្ទុះក្រោយមកជនសង្ស័យក៏ត្រឡប់
មកវិញ ឃើញដូចនេះជនរងគ្រោះក៏ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន ២នាក់ដោយឡែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនអស់។ ឃាត់ខ្លួននិងនាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌ។
ពាក់ព័ន្ធករណីនេះ ក្រុមអ្នកសាព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថា
ជាករណីអ្វីនោះទេ តែប្រជាពលរដ្ឋសង្ស័យថា ជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះជាច្រើនមកហើយដោយធ្វើជាដេញវាយគ្នា ហើយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕