ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឡានមួយគ្រឿងប្រភេទ១២កៅអី ដឹកជញ្ជូនផលអនុផលព្រៃឈើឈើអារ ក្រៅលំដាប់ថ្នាក់ ដោយគ្មានលិខិតអនុញ្ញាត ត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ធ្វើការហាមឃាត់

ឡានមួយគ្រឿងប្រភេទ១២កៅអី ដឹកជញ្ជូនផលអនុផលព្រៃឈើឈើអារ ក្រៅលំដាប់ថ្នាក់ ដោយគ្មានលិខិតអនុញ្ញាត ត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ធ្វើការហាមឃាត់

ខេត្តកំពង់ឆ្នាំង ÷ នៅថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែមករាឆ្នាំ២០២១នេះ លោក អុល ស៊ីវរិទ្ធ មន្ត្រីខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ឆ្នាំងសហការជា មួយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានឃាត់ចាប់រថយន្តមួយគ្រឿងប្រភេទ១២កៅអី(សាំងយ៉ុង)ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AP-40 63នៅចំណុចមុខវិទ្យាល័យក្រុងកំពង់ឆ្នាំស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ពីបទដឹកជញ្ជូនផលអនុផលព្រៃឈើឈើអារក្រៅ លំដាប់ថ្នាក់ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើចំនួន១ម៉ែត្រត្រីគុណ៨២។

បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធីវិធីច្បាប់ស្តីពី

ច្បាប់ព្រៃឈើ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya