ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ចៅអធិការ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់ ជួប​ឧបទ្ទវហេតុ បណ្ដាលឱ្យ​រងរបួសធ្ងន់ ដែល​កំពុង​​សម្រាក​ព្យា​បាល នៅក្នុង​មន្ទីរពេទ្យខេត្ត​មិត្តភាពកម្ពុជា ជប៉ុន​-​មង្គលបុរី

ចៅអធិការ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់ ជួប​ឧបទ្ទវហេតុ បណ្ដាលឱ្យ​រងរបួសធ្ងន់ ដែល​កំពុង​​សម្រាក​ព្យា​បាល នៅក្នុង​មន្ទីរពេទ្យខេត្ត​មិត្តភាពកម្ពុជា ជប៉ុន​-​មង្គលបុរី

បន្ទាយ​មាន​ជ័​យៈ   នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១  ព្រះមហា​ធ​ម្មា​លង្កា​រោ ចាន់ សុជន ព្រះគ្រូ​ចៅអធិការ វត្ត​ស្រះ​កណ្តាល​ខ្ចាស់ បាន​ជួប​ឧបទ្ទវហេតុ នៅក្បែរ​វត្ត បណ្តាល​បាក់ឆ្អឹង​ជើង ខាងឆ្វេង មួយ​ចំហៀង តាំងពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ហើយ​មកទល់ពេលនេះ បាននិងកំពុង​ទទួល​ការពិនិត្យ វះកាត់ និង​សម្រាក​ព្យាបាល របួស នៅ​មន្ទី​ពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន​-​មង្គលបុរី ។​

ចៅអធិការ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​កសាង និង​ចិញ្ចឹម​ព្រះសង្ឃ ឥឡូវបានជួប​ឧបទ្ទវហេតុ បណ្ដាលឱ្យ​រងរបួសធ្ងន់ ដែល​កំពុង​​សម្រាក​ព្យា​បាលនៅក្នុង​មន្ទីរពេទ្យខេត្ត​មិត្តភាពកម្ពុជា ជប៉ុន​-​មង្គលបុរី ។​

សូម​រំលឹកថា ព្រះគ្រូ​ចៅអធិការ​វត្ត អង្គ​នេះ ធ្លាប់បាន​បួស​រៀន នៅ​ប្រទេស​ស្រីលង្កា និង​ប្រទេស​ខ្លះទៀត ហើយ​បានមក​គង់ និង​ដឹកនាំ​កសាង​វត្ត ដែលមាន​ទីតាំង កណ្តាល​វាលស្រែ សោះកក្រោះ ហើយ​បានប្រែក្លាយ អភិវឌ្ឍន៍​ជា​ពុទ្ធ​មណ្ឌល វិបស្សនា​ដ៏​ធំ​ទូលាយ និង​ស្កឹមស្កៃ​ជាងគេ នៅក្នុង​ខេត្តបន្ទាយមានជ័យ ។ ព្រះអង្គ ក៏បាន​ទទួល​ព្រះសង្ឃ និមន្ត​មក​គង់នៅ​ក្នុង​វត្ត និង​បួស​រៀន​ពុទ្ធិកៈ​បឋម និង​មធ្យម​ជិត ៣០០ អង្គ​។​

​ញោមញាតិ ពុទ្ធបរិស័ទ ឥស្សរជន ក្នុង​និង​ក្រៅប្រទេស បាន​និយម​ជឿជាក់ គោរព​ប្រ​ណិ​ប​ត្តិ ស្រឡាញ់​ព្រះអង្គ​ជាខ្លាំង ហើយ​បាន​អញ្ជើញ ទៅធ្វើ​បុណ្យទាន ឬ​ទស្សនា​ភ្លូកទឹកភ្លូកដី នូវ​រមណីយដ្ឋាន ពុទ្ធ​មណ្ឌល​នោះ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya