ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ទីបំផុត!  ជនដៃដល់ឈ្មោះ ជា ចាន់​បូ​រ៉ា ​អតីតនាយ​រង​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ ដែលបាញ់សម្លាប់ប្រពន្ធ​ ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ​ ១២​ឆ្នាំ

ទីបំផុត!  ជនដៃដល់ឈ្មោះ ជា ចាន់​បូ​រ៉ា ​អតីតនាយ​រង​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ ដែលបាញ់សម្លាប់ប្រពន្ធ​ ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ​ ១២​ឆ្នាំ

ភ្នំពេញ៖ ​ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ ត្រូវសាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ ដាក់ពន្ធនាគារ​កំណត់​រយៈពេល​១២​ឆ្នាំ និង​សំណង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​២​នាក់ ម្នាក់​៨០​លាន​រៀលនិង​ម្នាក់​ទៀត​៣០​លាន​រៀលក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​ឃាត.កម្ម​» តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ។ ចំណែកសាលក្រម​នេះ​ ក៏បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

គួររម្លឹកថា បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណជា៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ មានមានមានករណីឃាតកម្មមួយកើតឡើ​ង​នៅ​មុខ​មន្ទីរព្យាបាល​សែន​សុខ​(IU) ផ្លូវ​លេខ​១៩៨៦ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ខ្មាន់​កាំភ្លើង​បាន​បាញ់​ចំនួន​២​គ្រាប់ ចូល​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​RX៣០០មួយ​គ្រឿង ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២M-៣០៥០ បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​ម្តាយ​ស្លាប់ និង​កូនរង​របួស ។

របាយការណ៍ដដែលបន្តថា ស្ត្រី​រង​គ្រោះជា​ម្តាយ​ឈ្មោះ សូរ ពៅ​មរកត អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ផ្លូវបេតុង ភូមិ​ទ្រាសង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ និង​កូនស្រី​ឈ្មោះ ជា អា​រី​យ៉ា អាយុ​៧​ឆ្នាំ របួសធ្ងន់ ។ ក្រោយ​ពី​មាន​ហេតុការណ៍ផ្ទុះអាវុធ​នេះ​កើតឡើងកម្លាំង​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌ​សែន​សុខ និង​នគរបាល​ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ ។

មូលហេតុ​ដែល​ខ្លួន​ប្រើ​កាំភ្លើងខ្លី​បាញ់​អតីតប្រពន្ធ​និង​កូន​ចំនួន​២​គ្រាប់​ចូល​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​មាន​ស្លាប់​និង​របួស​នោះ គឺ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ។ ពួក​គេ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ច្រើន​ខែ​ហើយប៉ុន្តែ​នៅ​តែ​មិន​ដាច់​អាល័យ​ពី​អតីត​ប្រពន្ធ​និង​កូន ។ជន​ដៃដល់​ឆ្លើយ​ទៀត​ថា ក្រោយ​ពី​លែង​លះ​គ្នា​មក គេ​តែងតែ​សង្កេត​ឃើញ​អតីត​ប្រពន្ធ​ទាក់ទង​ជាមួយ​បុរស​ម្នាក់ ហើយ​ខ្លួន​ធ្លាប់​និយាយ​ថា ប្រសិនបើ​លែងលះ​ជាមួយ​រូបគេ​ហើយ ទៅ​យក​បុរស​ម្នាក់​នោះ គឺ​គេ​នឹង​តាម​បាញ់​សម្លាប់។​

​ លុះ​នៅ​យប់​ថ្ងៃ​ទី​៦ ខែមេសា​នោះ រូបគេ​បាន​តាមដាន​ឃើញ​អតីត​ប្រពន្ធ​និង​កូនស្រី ជិះ​រថយន្ត​ជាមួយ​បុរស​នោះ​មែនទើប​កើត​មាន​កំហឹង​ប៉ុនប៉ង​បាញ់​សម្លាប់​បុរស​នោះ ប៉ុន្តែ​បែរជា​ត្រូវ​ប្រពន្ធ​និង​កូនស្រី​ខ្លួនឯង​ទៅ​វិញ ។ ក្រោយពេល​បាញ់​រួចហើយ រូបគេបាន​រត់គេច​ខ្លួន​មក​ផ្ទះ​បងស្រី​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយក៏​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនតែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya