ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » សម្រេចផ្ទេរសមត្ថកិច្ចឱ្យទៅតុលាការខេត្តត្បូងឃ្មុំ បន្តនីតិវិធីលើសំណុំរឿង ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលជាបក្ខពួករបស់ជនដៃដល់ អ៊ា ណារ៉េន ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សម្រេចផ្ទេរសមត្ថកិច្ចឱ្យទៅតុលាការខេត្តត្បូងឃ្មុំ បន្តនីតិវិធីលើសំណុំរឿង ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលជាបក្ខពួករបស់ជនដៃដល់ អ៊ា ណារ៉េន ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

 (ភ្នំពេញ)៖  នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ  លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចផ្ទេរសមត្ថកិច្ចឱ្យទៅតុលាការខេត្តត្បូងឃ្មុំ បន្តនីតិវិធីលើសំណុំរឿង ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលជាបក្ខពួករបស់ជនដៃដល់ អ៊ា ណារ៉េន ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជនត្រូវចោទ២នាក់ប្តីប្រពន្ធនេះ គឺប្តីឈ្មោះ កាន់ ចាន្នា អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ ហាយ ធីតា អាយុ៣២ឆ្នាំ ស្នាក់នៅភូមិសាទ្បង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានផ្តល់ម៉ូតូមួយគ្រឿងឱ្យជនដៃដល់ អ៊ាណារ៉េន ជិះគេចខ្លួន។ ពួកគេទាំងពីរនាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រក្សារទុកអាវុធដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលជាបក្ខពួករបស់ជនដៃដល់ អ៊ា ណារ៉េន នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមករា ដោយបញ្ជូនមកកាន់ក្រសួងមហាផ្ទៃ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ជនដៃដល់ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌ បានស្លាប់ក្រោផ្ទុះ អាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះ បានបាញ់តដៃមិន ព្រមប្រគល់ខ្លួន។ ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះ និងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។

ជនដៃដល់ដែលត្រូវបាញ់ស្លាប់ ក្រោយតដៃជាមួយសមត្ថកិច្ចមានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

មុនពេលគ្រោះថ្នាក់ចរាចរណ៍នោះ ជនដៃដល់ដែលជាខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឱ្យបែកស្តុបខាងក្រោយ បន្ទាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់ រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនដៃ ដល់បានដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ ត្រូវចំក្បាល និងដងខ្លួនបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅកន្លែង ហើយនាំគ្នាបើករថយន្តរត់គេចខ្លួនតែម្តង។

ក្រោយប្រតិបត្តិការស្រាវជ្រាវដោយដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ដែលត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើសរួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន ហើយត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya