ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណ ម្នាក់  នៅភ្នំពេញ

ប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណ ម្នាក់  នៅភ្នំពេញ

ភ្នំពេញ:  ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ករណីប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញដេកស្លាប់ នៅចិញ្ចើមមហាវិថី ឈ្នះ ឈ្នះ ដោយមានស្លាកស្នាមបាក់ជើង ដែលគេ

សង្ស័យថា ជួបគ្រោះថ្នាក់ចរាចរណ៍ ។  សាកសពបុរសនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង ៣០ឆ្នាំ និងមានស្នាមសាក់នៅខ្នង ។ តាមភិនភាគសពទំនងជាមនុស្សមានសតិមិនគ្រប់ ឬក៏ជាជនអនាថា នៅក្បែរកន្លែងកើតហេតុ មានកង់មួយគ្រឿង ដែលមានចងកាន និងខ្សែដែលត្រូវរថយន្តបុកខ្ទេច ។

នៅវេលាម៉ោងប្រមាណជា៦ ព្រឹកមានក្មេងដើររើសអេតចាយ នៅលើដងផ្លូវបានប្រទះឃើញសាកសពដេកស្លាប់ ហើយក៏បានរាយការណ៍ប្រាប់ រួចរាយការណ៍បន្តទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើល ។

នៅកន្លែងកើតហេតុ មានស្នាមអូសប្រមាណជាង១០ម៉ែត្រ និងមានតួកង់ធ្លាក់ពីលើដងផ្លូវក្បែរសព ព្រមទាំងបំណែកកង់នៅក្បែរនោះ ។ តាមការត្រួតពិនិត្យសព និងស្លាកស្នាមនៅកន្លែងកើតហេតុ សមត្ថកិច្ចមានការសង្ស័យថា បុរសរូបនោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ខណ:ពេលដែលជិះឬក៏បណ្តើរកង់នៅតាមដងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ហើយត្រូវរថយន្តបុកស្លាប់តែម្តង ។ ចំណែករថយន្តគេចបាត់បន្សល់ តែសពដេកស្លាប់ផ្កាប់មុខ នៅលើចិញ្ចើមផ្លូវ ។ នៅព្រឹកនោះសមត្ថកិច្ច បានចុះទៅពិនិត្យសព រួចចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានបូជាតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya