ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សម្លាប់សត្វ​ពស់ មិន​ញញើត​ដៃ ដើម្បី​បង្កើតជា​ផលិតផល​ផ្សេងៗ

សម្លាប់សត្វ​ពស់ មិន​ញញើត​ដៃ ដើម្បី​បង្កើតជា​ផលិតផល​ផ្សេងៗ

យ៉ាងណាមិញ កន្លែង​ដែល​គេ​សម្លាប់ និង​វះ​យក​ស្បែ​កពស់​នេះ ត្រូវបាន​គេ​ប្រទះឃើញ​មាននៅ​ក្នុងភូមិ Cirebon ប្រទេស​ឥណ្ឌូនេស៊ី​។ នៅ​ទីនោះ កម្មករ​ទាំងឡាយ តែងតែ​សម្លាប់ និង​វះ​យក​ស្បែក​សត្វ​ពស់ រាប់ពាន់​ក្បាល​ជា​រៀងរាល់​សប្ដាហ៍ ជាមួយនឹង​គំនរ​សត្វ​ទាំងនោះ​ដ៏​ច្រើន នៅលើ​ឥដ្ឋ ដើម្បី​យកទៅ​ប្រើការ ផ្សេងៗ​។​
​សំលៀកបំពាក់ ឬ​គ្រឿង​តុបតែង​ផ្សេងៗ ដែល​ធ្វើឡើង​ពី​ស្បែ​កពស់ ពិតជា​មើលទៅ​មាន ភាពឆើតឆាយ និង​ស្រស់ស្អាត ប៉ុន្ដែ​បើ​ក្រឡេក​ទៅលើ រោងចក្រ ដែលជា​កន្លែង សម្លាប់ និង​បក​យក​ស្បែ​កពស់​នោះ នោះ​អ្នកមាន​អារម្មណ៍ ផ្សេង​ម្យ៉ាងទៀត​។​
​គួរ​បញ្ជាក់ថា ពួកគេ​ធ្វើ​ឲ្យ​ស្បែ​កពស់​នោះ ស្ងួត​ទៅតាម ស្ទា​យ ឬ​រូបរាង​នៃ កាបូប បន្ទាប់មក ពួកគេ​បញ្ជូន​ស្បែក​ទាំងនោះ ទៅកាន់ កន្លែង​វះ​យក​ស្បែក​វិញ​។ នៅក្នុង​នោះ ស្បែក​ពស់ថ្លាន់ ក៏​ធ្វើ​ដូចជា សត្វ​ពស់​ធម្មតា​ដូចគ្នា ក្រោយពី​វា​ត្រូវបាន​ឆក់ ឬ​ងាប់​ដោយ​ខ្វះ​ជាតិ​ទឹក ១​ឬ​២​ថ្ងៃ​មក​។
​សម្រាប់​កាបូប​ដែល​ធ្វើឡើង ពី​ស្បែ​កពស់​នេះ គឺមាន​តម្លៃ ពី ១៥​ដុល្លារ​អាមេរិក ទៅ ៣០​ដុល្លារ​អាមេរិក ដោយ​អាស្រ័យទៅលើ​ទំហំ​។ តែ​នៅពេលដែល​ស្បែ​កពស់ ទាំងនោះ ត្រូវបាន​បញ្ជូន ទៅ​ភូមិភាគ​ខាងលិច​នោះ​វិញ (​ប៉ែក​អឺរ៉ុប​) ដែលជា​កន្លែង​ច្នៃ​ម៉ូត​ល្បីៗ នោះ​តម្លៃនឹង​កើនឡើង ហើយ​កាបូប​អាចមាន​តម្លៃ​ដល់ ៤,០០០ ដុល្លារ​អាមេរិក​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya