ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ប្រឆំាង​បទ​ល្មើស​សេដ្ឋកិច្ច​ដាក់​កុង​ត្រូល​ជជុះ​ជំរិត​ទារ​លុយ​ពី​ក្រុម​អ្នក​រក​ស៊ី​ល្មើស​ច្បាប់

ប៉ូលិស​ប្រឆំាង​បទ​ល្មើស​សេដ្ឋកិច្ច​ដាក់​កុង​ត្រូល​ជជុះ​ជំរិត​ទារ​លុយ​ពី​ក្រុម​អ្នក​រក​ស៊ី​ល្មើស​ច្បាប់

កណ្តាល ៖លោក​អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆំាង​បទល្មើស​សេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ គឺ លោកសេង សុទ្ធ មានជំនាញខ្លំាង ណាស់ខាងដាក់កុងត្រូលជជុះដូចកុកចំាចឹកចំណី ក្នុងការប្រមូលលុយពីក្រុម អ្នករកស៊ីល្មើសច្បាប់ ទំនិញគេចពន្ធនិងឈើប្រណីតតាមផ្លូវ 21B ក្នុងស្រុក ស្អាងនិងស្រុកកោះធំ ហើយនិង បានបង្កើតប៉ុស្តិ៍ជជុះមួយប្រចំាច្រកទ្វារជ្រៃធំ ដែលបោះទីតំាងនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសវរការពារព្រំដែននៅជិតមាត់ទន្លេ បាសាក់ដោយឲ្យកូនចៅស្នាក់ ឈរជើងនៅទីនោះឈ្មោះគង់ ច័ន្ទដារ៉ា សំកុកចំា ជំរិត​ទារ​លុយពី​ប្រជា​កសិករដែលនំាកសិផលដូចជាស្រូវ ពោត សណ្តែត ជាដើម ទៅលក់នៅប្រទេសវៀតណាម។

ប្រភពព័ត៌មានពីមន្រ្តីប៉ូលិសខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា លោកសេង សុទ្ធ បានប៉ាវផ្តាច់ផ្លូវលេខ21B មិន មានមន្រ្តីណាអាចឈានចូលទឹកដីស្រុកស្អាង កោះធំធ្វើផ្តេសផ្តាសបានឡើយ មុននឹងធ្វើអ្វីទាល់តែសួរលោក សេង សុទ្ធ សិន ពីព្រោះបង សុទ្ធ មានអំណាចខ្លំាងណាស់ ដោយសារបានជាប់សាច់ឈាម ជា មួយលោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលខាងប្រពន្ធ និងប្រពន្ធត្រូវជា បងប្អូន ជីដូនមួយបង្កើត ។

ផ្លូវជាតិលេខ 21B ជាផ្លូវដ៏សំខាន់សំរាប់អីវ៉ាន់គេចពន្ធចេញចូល រវាងប្រទេស វៀតណាម-កម្ពុជា ទាំងផ្លូវទឹក និងផ្លូវគោក ដែលអាចឲ្យលោកសេង សុទ្ធ រកលាភសក្ការៈធ្វើមាន ធ្វើបានយ៉ាងត្រជាក់ថ្លើម។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ទំនិញគេចពន្ធ​ពីវៀតណាមដូចជាអីវ៉ាន់ចាប់ហួយ គ្រឿងទេសសំភារៈប្រើប្រាស់ ថ្នំាបំពុលសត្វ ថ្នំាកសិកម្មថ្នំាពេទ្យ សំរាប់ព្យាបាល មនុស្សនិងសត្វគ្រប់ប្រភេទទៀតផង។ អ្នករកស៊ីទាំងអស់សុទ្ធ តែរងនូវការ គាបសង្កត់ពីលោកសេង សុទ្ធ ឲ្យបង់លុយប្រចំាថ្ងៃខែឬឆ្នំា បើពុំនោះទេ ត្រូវចាប់ មកពិន័យឬគោះលុយ ស្ងាត់ៗយ៉ាងចាស់ដៃ។

ដោយឡែកទំនិញគេចពន្ធពីកម្ពុជាវិញ មានដូចជាសត្វព្រៃគ្រប់ប្រភេទ និងឈើ ប្រណីតជាច្រើនទៀត ក៏មិន អាចគេចផុតពីកណ្តាប់ដៃលោក សេង សុទ្ធ បានដែរ គេតែងតែឃើញលោក សេង សុទ្ធ នៅមុខមន្ទីរពេទ្យបង្អែក ស្រុកស្អាងជារៀងរាល់ថ្ងៃទី១ឬថ្ងៃទី២ ក្នុងដើមខែនីមួយៗ។

ទាក់ទិននឹងករណីចោទប្រកាន់ខាងលើនេះ លោកសេង សុទ្ធ បានប្រាប់អ្នកយក ព័ត៌មានយើងនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នំា២០១៣ តាមទូរស័ព្ទដៃថា ពាក់ព័ន្ធ នឹងការដាក់កុងត្រូលជជុះទារលុយពីឡានដឹកទំនិញគេចពន្ធ ឬបទល្មើសផ្សេង គឺគ្មានទេ សូមសួរទៅលោកលី សុជាតិ ដែលជាមន្រ្តីរបស់លោកឬសួរទៅមន្រ្តី ជំនាញគយទើបដឹង។ ចំណែកលោកលី សុជាតិ មន្រ្តីការិយាល័យនគរបាល ប្រឆំាងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នំា២០១៣ ទូរស័ព្ទរបស់លោកបានដាក់ប្រព័ន្ធជាប់រវល់៕

ដោយ៖ នាគភ្លើង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya