ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន  នៅព្រះសីហនុ

ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន  នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖  នៅយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀននៅក្រុម ១៩ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានមាន ១- ឈ្មោះ ធី រ៉ាវីត ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម១៩ ភូមិ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ធី រ៉ាវុធ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម១៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ ម៉ា ស្រស់ ភេទស្រី ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរបម្រើការនៅហាងខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្ន ក្រុម១៩ ភូមិ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន៤១កញ្ចប់ធំ
-ទូរស័ព្ទ៣គ្រឿង
-ម៉ូតូ ២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង
-ថង់សម្រាប់វេចខ្ចប់មួយចំនួន។
ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya