ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនជាតិ​ចិន​ ម្នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​  នៅភ្នំពេញ

ឃាត់ខ្លួន​ជនជាតិ​ចិន​ ម្នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​  នៅភ្នំពេញ

ភ្នំពេញ:  យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកងបានឃាត់ជនសង្ស័យ០១នាក់ពីបទបង្ខាំងមនុស្សដោយខុសច្បាប់

ប្រព្រឹត្ដកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៧និង០០នាទី នៅចំណុចផ្ទះគ្មានលេខផ្លូវ៣០២ក្រុមទី១៥ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះហាក់បញ្ញាកាភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខ

២cផ្លូវលំភូមិក្រាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញមុខរបរមន្ត្រីក្រសួង

ដែនដី។
ជនសង្ស័យទី១ឈ្មោះGAO.HUANYU ភេទប្រុស អាយុ៣០ឆ្នាំជនជាតិចិន ស្នាក់នៅផ្ទះ២៣៣ផ្លូវ៣០៤សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ.មុខរបរពាណិជ្ជករត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ខែមករាឆ្នាំ២០២១វេលាម៉ោង៤និង៣០នាទី។
២-ឈ្មោះ.យិន.យ៉ូវមីង.ភេទប្រុស.អាយុប្រហែល៤៥ឆ្នាំជនជាតិចិន(គេចខ្លួនទៅប្រទេសចិន)។
៣-ឈ្មោះចាង.ហ្វឹងភេទប្រុសប្រហែលអាយុ៣១ឆ្នាំ(គេចខ្លួន)។
វត្ថុតាងចាប់យក៖រថយន្តម៉ាកស្តារិក(HYUNDAISTAREX)ពណ៌ស.ពាក់ស្លាកលេខភ្នំពេញ2BA-6403 សេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីថ្ងៃទី១៣ខែមករា ឆ្នាំ២០២១វេលាម៉ោង ប្រហែល១៩និង០០នាទីជនរងគ្រោះម្ចាស់រថយន្តបានយករថយន្តម៉ាកស្តារិក(HYUNDAIS

TAREX)ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-6403បានមកផ្ទះគ្មានលេខផ្លូវលេខ៣០២ភូមិ២ សង្កាត់បឹងកេងកង១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ(កន្លែងកើតហេតុ)ដើម្បីបន្តកុងត្រាជាមួយជនសង្ស័យ។ពេលជជែកគ្នាមានអ្នកបកប្រែភាសាចិនឈ្មោះសុខប៉ាងភេទប្រុសជាអ្នកបកប្រែនៅទីនោះ

ខណ:ដែលកំពុងជជែកគ្នាពីលក្ខខណ្ឌក្នុងការជួលអ្នកបកប្រែបានជាប់រវល់ចេញទៅក្រៅបាត់

ហើយនៅតែជនរងគ្រោះដែលជាម្ចាស់រថយន្តនិងជនសង្ស័យរួមជាមួយបក្ខពួកជនជាតិចិន០២

នាក់។ក្រោយពីអ្នកបកប្រែចេញទៅបាត់ជនរងគ្រោះត្រូវបានពួកជនជាតិចិនទាញទ្វារបិទមិនព្រម

ឲ្យជនរងគ្រោះចេញមកក្រៅនិងបង្ខំឲ្យជនរងគ្រោះធ្វើកុងត្រាឲ្យពួកខ្លួនហើយទារយកសោរ

ឡានរួចបានឲ្យលុយទៅម្ចាស់រថយន្ត៦០០$(ប្រាំមួយរយដុល្លារអាមេរិក)ទើបព្រមឲ្យជនរងគ្រោះចេញមកវិញ។ក្រោយពេលចេញពីផ្ទះកើតហេតុជនរគ្រោះបានមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាបឹងកេងកង១

ចំណែកជនសង្ស័យទាំង៣នាក់បានជិះរថយន្តគេចបាត់ទៅ។
ប្រភពបន្តថាលុះថ្ងៃទី១៩ខែមករាឆ្នាំ២០២១វេលាម៉ោង៩និង០០នាទីទើបជនសង្ស័យឈ្មោះ

កៅហ័ងអ៊ី(GAOHUANYU)ចូលមកបំភ្លឺក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង។
ជនសង្ស័យនិងរថយន្តម៉ាកស្តារិក(HYUNDAISTAREX)ពណ៌ស.ពាក់ស្លាកលេខភ្នំពេញ

2BA-6403ត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya