ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » រំដោះជនរងគ្រោះជនជាតិចិន ២នាក់ សង្ស័យត្រូវគេចាប់ជំរិត  នៅភ្នំពេញ

រំដោះជនរងគ្រោះជនជាតិចិន ២នាក់ សង្ស័យត្រូវគេចាប់ជំរិត  នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានី បានចុះទៅរំដោះជនជាតិចិន២នាក់​នៅក្នុងហាងចិនមួយកន្លែងដែលស្ថិតនៅខាងជើងប៉ុស្តិ៍ នគរបាលរដ្ឋបាលទន្លេបាសាក់​ ខណ្ឌចំការមន​ សង្ស័យករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។

​ មុនពេលកើតហេតុគេបានឃើញជនជាតិចិនមួយក្រុម ប្រើរថយន្តមួយគ្រឿងដឹកជនរងគ្រោះ មកដាក់នៅក្នុងហាងខាងលើចំនួន២ទៅ៣ថ្ងៃមកហើយ​។ លុះមកដល់វេលាម៉ោង៩យប់ជនសង្ស័យក៏នាំគ្នាបើករថយន្តចេញទៅដោយចាក់សោហាងពី

ខាងក្រៅ។ ចំណែកជនជាតិចិន២នាក់ជាជនរងគ្រោះនៅខាងក្នុង។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកើតហេតុហើយបានរំដោះជនរងគ្រោះ

ទាំង២នាក់យកទៅសួរនាំ។

ពាក់ព័ន្ធនឹងករណីនេះ  សារព័ត៌មានមិនអាចសុំការបំភ្លឺពីកម្លាំងកងរាជអាវុធហត្ថបាននោះទេ​ ដោយគ្រាន់តែសង្ស័យថា ជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាប៉ុណ្ណោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya