ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន បុកសត្វឆ្កែ បណ្តាលឲ្យដួល ទៅនិងថ្នល់ ជាអកុសលត្រូវរថយន្តមកពីក្រោយកិនស្លាប់ យ៉ាងអណោចអធម័ ស្រុកព្រៃនប់  នៅព្រះសីហនុ

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន បុកសត្វឆ្កែ បណ្តាលឲ្យដួល ទៅនិងថ្នល់ ជាអកុសលត្រូវរថយន្តមកពីក្រោយកិនស្លាប់ យ៉ាងអណោចអធម័ ស្រុកព្រៃនប់  នៅព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូបុក សត្វឆ្កែមួយក្បាល បណ្តាលឲ្យដួលចូលរថយន្តមួយគ្រឿងស្លាប់យ៉ាងអណោចអធម័ នៅថ្ងៃទី១៩មករា ឆ្នំា២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ មុត មាន ភេទប្រុស

អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកឆ្កែដួលចូលរថយន្ត បណ្តាលអោយរថយន្តកិនស្លាប់នៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ រថយន្តដែលបើកកិនជនរងគ្រោះនោះបន្តបើកទៅមុខបាត់ ជាមួយគ្នានេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya