ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យដៃដល់១នាក់ សមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ ចាក់ដៃគូរួមការផឹកស៊ីជុំគ្នា បណ្ដាលឲ្យធ្លាយពោះរងរបួសធ្ងន់  នៅពោធិ៍សាត់

ជនសង្ស័យដៃដល់១នាក់ សមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ ចាក់ដៃគូរួមការផឹកស៊ីជុំគ្នា បណ្ដាលឲ្យធ្លាយពោះរងរបួសធ្ងន់  នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖  ករណីហិង្សាដោយចេតនា ចាក់គ្នាក្នុងវង់ផឹកស៊ី បានបង្កការភ្ញាក់ផ្អើលឡើងនៅ ថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅម្ដុំបឹងអំពួចត្រង់ចំណុចផ្ទះជនរងរបួសឈ្មោះ សន ហ៊ីង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យដៃដល់១នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះចាក់ដៃគូររួមការផឹកស៊ីជុំគ្នា បណ្ដាលឲ្យធ្លាយពោះរងរបួសធ្ងន់ នៅគ្រាដែលស្រវឹងស្រឿងៗរៀងៗខ្លួន ដែលបណ្ដាលមកពីទំនាស់ពាក្យសម្ដីគ្នារឿងបាត់ទូរស័ព្ទ ។

ជនសង្ស័យដៃដល់ត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ យ៉ាត ពុំ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយគ្នាជនរងរបួសដែរ ។

មុនដំបូងគេឃើញផឹកស៊ីជុំគ្នាចំនួន៣នាក់រួមទាំងម្ចាស់ផ្ទះ(រងរបួស)បន្ទាប់មកនៅតែ២នាក់ រវាងជនសង្ស័យដៃដល់ និងជនរងរបួស(ម្ចាស់ផ្ទះ) ខណៈនោះជនសង្ស័យដៃដល់(យ៉ាត ពុំ)បានបាត់ទូរស័ព្ទដៃ ដោយចោទជនរងរបួសជាម្ចាស់ផ្ទះ(សន ហ៊ីង)ជាអ្នកយក ប៉ុន្តែជនរងរបួសបានបដិសេធ ស្រាប់តែជនដៃដល់ទាញកូនកាំបិត ដែលដាក់តាមខ្លួនចាក់ចំពោះខាងឆ្វេងរងរបួសធ្ងន់ ។  ចំណែកជនរងរបួស ចាត់ចែងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញភ្លាមៗផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya