ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » បុរស២នាក់ ដាច់ជើងស្តាំម្នាក់ម្ខាង និងម្នាក់ទៀតរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ នៅភ្នំពេញ

បុរស២នាក់ ដាច់ជើងស្តាំម្នាក់ម្ខាង និងម្នាក់ទៀតរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានបុកម៉ូតូ នៅភ្នំពេញ

ភ្នំពេញ:   កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១  បុរសពីរនាក់បានដាច់ជើងស្តាំម្នាក់ម្ខាង និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវសុខៗត្រូវរថយន្តដឹក ឥដ្ឋមកពីក្រោយ បុកពេញទំហឹងអូសប្រហែល ៣០ម៉ែត្រ  ត្រង់ចំណុចមុខរោងចក្របោះពុម្ព ឈុន ឌីង ព្រីងធីង ខូអិលធីឌី ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះទាំង៣នាក់ (ប្រុសទាំងអស់) មាន ទី១ មានឈ្មោះ លុច្យ អាយុជាង៣០ឆ្នាំ , ទី២មានឈ្មោះ ត្រា អាយុ៣០ជាង។ ទាំងពីរនាក់រងរបួសដាច់ជើងស្តាំដូចគ្នា។ ឯជនរងគ្រោះទី៣មានឈ្មោះ បុប្ផា រងរបួសស្រាល។ អ្នកទាំង៣ ប្រកបមុខរបរជាងសំណង់ ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ បានដាច់ស្លាកលេខបាត់។ ចំណែក រថយន្តដឹកឥដ្ឋ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.5931 ប្រភេទដឹកទំនិញធុនធំ។

ដំបូងបុរស៣នាក់នេះ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះទិសដៅពីជើងមកត្បូងសុខៗ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៧,៦តោនដឹកឥដ្ឋពេញមកពីក្រោយបុកពេញទំហឹងអូស ប្រហែល ៣០ម៉ែត្រ។ ម៉ូតូរបស់ជនរងគ្រោះខ្ទេចស្ទើរតែទាំងស្រុង ហើយអ្នកបើក រថយន្តបានបើកទ្វារចុះរត់បាត់ស្រមោល។  សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល

រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya