ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

 (ភ្នំពេញ)៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ។ នៅថ្ងៃទី ២៣-២៦ ខែមករា ព្រះរាជាណាចក្រម្ពុជា នឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៧-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
* នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមាមានពី ២០-២៥°C និងអតិបរមាមានពី ៣០-៣៤ °C ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង ។

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
* នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២១°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត ។

៣៖ តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នៅថ្ងៃទី ២៣-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya