ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ព្រះសង្ឃ​មួយអង្គ មន្ត្រី​ជំនាញ​ចាប់​ផ្សឹក​ទាំងយប់ បញ្ជូនទៅ​តុលាការ ព្រោះតែ​សង្ឃ​អង្គ​នេះ ហ៊ាន​ដោះ​ស្បង់​ចីពរ រួមភេទ​នឹង​អនីតិជន អាយុ​ក្រោម​១៥ឆ្នាំ ជាច្រើនលើក​ ច្រើនសារ បន្ទាប់ពី​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ តាមរយៈ​ហ្វេ​ស​ប៊ុ​ក

ព្រះសង្ឃ​មួយអង្គ មន្ត្រី​ជំនាញ​ចាប់​ផ្សឹក​ទាំងយប់ បញ្ជូនទៅ​តុលាការ ព្រោះតែ​សង្ឃ​អង្គ​នេះ ហ៊ាន​ដោះ​ស្បង់​ចីពរ រួមភេទ​នឹង​អនីតិជន អាយុ​ក្រោម​១៥ឆ្នាំ ជាច្រើនលើក​ ច្រើនសារ បន្ទាប់ពី​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ តាមរយៈ​ហ្វេ​ស​ប៊ុ​ក

បាត់ដំបងៈ​ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ក្មេងស្រី ព្រះសង្ឃ​មួយអង្គ ត្រូវបាន​មន្ត្រី​ជំនាញ​ចាប់​ផ្សឹក​ទាំងយប់ ហើយ​បញ្ជូនទៅ​តុលាការ ព្រោះតែ​សង្ឃ​អង្គ​នេះ ហ៊ាន​ដោះ​ស្បង់​ចីពរ រួមភេទ​នឹង​អនីតិជន អាយុ​ក្រោម​១៥ឆ្នាំ ជាច្រើនលើក​ច្រើនសារ បន្ទាប់ពី​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រួចមក​ នា​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១  ។​

បុរស​ឈ្មោះ មោះ លុយ​ប៉ី អាយុ​៤១​ឆ្នាំ (​ឪពុក​កុមារី​) រស់នៅ​ក្រុមទី​៤ ភូមិ​បឹង​សំរោង ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ប្តឹង​ទៅលើ​ព្រះសង្ឃ​មួយអង្គ​ព្រះនាម វុន វេត ព្រះជន្ម​២១​វស្សា គង់នៅ​វត្ត​បឹង​សំរោង ដែល​បាន​រួមភេទ​ជាមួយ​កូនស្រី​ខ្លួន អាយុ​១៤​ឆ្នាំ គឺ​បាន​ប្រព្រឹត្តឡើង​នៅក្នុង​បន្ទប់ទឹក​ក្នុង​ទី​អារាម​តែម្តង​កាលពី​ថ្ងៃទី​៥ ខែមករា វេលា​ម៉ោង​១០​ព្រឹក​។​

តាម​ការសារភាព​រប​ស់​សង្ឃ​អង្គ​នេះ បាន​បញ្ជាក់ថា គឺ​បាន​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ឆាត​រកគ្នា​តាំងពី​ចុងឆ្នាំ​២០២០ មកម្ល៉េះ​ដោយបាន​ណាត់គ្នា​មក​រួមភេទ​ក្នុង​បន្ទប់ទឹក​នេះ​ចំនួន​៤​លើក​រួចមកហើយ​។​  ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត ហើយ​បញ្ជូន​បន្តទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya