ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បទល្មើសនេសាទ កើតឡើងយ៉ាងគំហុកក្នុ ងបឹងទន្លេសាប ស្រុកជលគិរី និងស្រុកកំពង់លែង នៅកំពង់ឆ្នាំង

បទល្មើសនេសាទ កើតឡើងយ៉ាងគំហុកក្នុ ងបឹងទន្លេសាប ស្រុកជលគិរី និងស្រុកកំពង់លែង នៅកំពង់ឆ្នាំង

កំពង់ឆ្នំាង ៖ បច្ចុប្បន្នជនជាតិយួនបានប្រើឧបករណ៍ខុសច្បាប់នេសាទត្រី​ ក្នុងបឹងទន្លេសាប ស្រុកកំពង់លែង យ៉ាងមហន្តរាយ ហើយមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ ព័ន្ធមិនចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពនោះទេ។ ជាពិសេសលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ក៏ដូចជាលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមទាំងលោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យជនជាតិយួនប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យឡើងវិញជា
បន្ទាន់ ព្រោះនៅតំបន់បឹងទន្លេសាប ស្រុកកំពង់លែង និងតំបន់បឹងទន្លេសាបស្រុកជលគិរី កំពុងកើតមានបទល្មើសនេសាទយ៉ាងពេញបន្ទុក។

ប្រភពពី​ប្រជានេសាទនៅតំបន់បឹងទន្លេសាបបានឲ្យដឹងថា ជនជាតិយួនអាចប្រើ ឧបករណ៍ខុសច្បាប់ដូចជាអូសអួន អួននាម មងគ្រប៣ជាន់ អូសយ៉ាំងកាវ​ និងអូសនាមសម័យ យ៉ាងគឃ្លើនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខរបរនេសាទរបស់អ្នកនេសាទខ្មែរ។ ប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកកំពង់លែង បានឲ្យដឹងទៀតថា ការប្រព្រឹត្តបទល្មើសនេសាទរបស់ជនជាតិយួន​បានធ្វើឲ្យជាប់មង ដាច់មង ដាច់សន្ទួច​ និង

ដាច់កន្សុំ របស់ពួកគាត់ជារៀងរាល់យប់។ ប្រការនេះ​ធ្វើឲ្យជីវភាពរបស់ពួកគាត់ជួបការលំបាក

យ៉ាង ខ្លាំងព្រោះការប្រកបរបរនេសាទជាលក្ខណៈគ្រួសារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃត្រូវ

បាន ជនជាតិយួនបំផ្លាញយ៉ាងកំរោល។

ចំណែកប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកជលគិរី ក៏បានឲ្យដឹងដែរថា ជនជាតិយួនអាចប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីយ៉ាងពេញបន្ទុក ធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ការរស់នៅរបស់ប្រជានេសាទខ្មែរដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារតាំង

ពីដូនតាមកនោះ។ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីមន្ត្រីរដ្ឋបាលជលផលនិង សមត្ថកិច្ចពាក់ព័ន្ធទេនោះគឺជនជាតិយួនមិនអាចប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិ

ក្នុងតំបន់បឹងទន្លេសាបស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង បានឡើយ។ ហេតុនេះលោក

វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាលោក

លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យបទល្មើសនេសាទកើតឡើង

យ៉ាងពេញបន្ទុក៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya